ខេត្តព្រះវិហារ៖ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំងន្តរាគមន៍លេខ៣ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន នាយករងខុទ្ទកាល័យសម្ដេចតេជោ និងជាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានបែងចែក អាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់ម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធឈរជើងបំពេញកាតព្វកិច្ច ការពារបូរណភាពទឹកដីក្នុងទិសទី១ ប្រាសាទព្រះវិហារ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។
ក្នុងនាមបណ្តាអង្គភាពចំណុះទិសទី១ប្រាសាទព្រះវិហារទាំងមូល ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់ គិតគូរ ពីសុខទុក្ខលំបាក តាមថែរក្សា ចិញ្ចឹមបីបាច់ព្រមទាំងបានផ្តល់អ្វីៗគ្រប់យ៉ាងដល់បងប្អូននៅទីនេះ (រដូវភ្លៀងផ្តល់អាវភ្លៀង រដូវរងាផ្តល់ អាវរងា) ជាពិសេសការផ្តល់ប្រាក់ឧបត្ថម្ភហូបបន្ថែមរបស់សម្តេច ចំនួន ៣,០០០រៀលក្នុង១ថ្ងៃ ក្នុង១នាក់ជាដើម។ល។ ដែលកត្តាទាំងអស់នេះ គឺពិតជាបានជួយសម្រួលដល់ការលំបាក និងបានជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនកងទ័ព អោយកាន់តែមានជីវភាពប្រសើរឡើង មួយកម្រិតទៀត៕ ដោយ ស៊ុនហេង