អាវរងារាប់ម៉ឺនអាវ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាននាំយកមកចែកជូន ដល់កងកម្លាំងប្រដាប់អាវុធឈរជើងបំពេញកាតព្វកិច្ច ការពារបូរណភាពទឹកដីក្នុងទិសទី១ ប្រាសាទព្រះវិហារ 

ចែករំលែក៖

ខេត្តព្រះវិហារ៖ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំងន្តរាគមន៍លេខ៣ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន នាយករងខុទ្ទកាល័យសម្ដេចតេជោ និងជាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានបែងចែក អាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់ម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធឈរជើងបំពេញកាតព្វកិច្ច ការពារបូរណភាពទឹកដីក្នុងទិសទី១ ប្រាសាទព្រះវិហារ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។

ក្នុងនាមបណ្តាអង្គភាពចំណុះទិសទី១ប្រាសាទព្រះវិហារទាំងមូល ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់ គិតគូរ ពីសុខទុក្ខលំបាក តាមថែរក្សា ចិញ្ចឹមបីបាច់ព្រមទាំងបានផ្តល់អ្វីៗគ្រប់យ៉ាងដល់បងប្អូននៅទីនេះ (រដូវភ្លៀងផ្តល់អាវភ្លៀង រដូវរងាផ្តល់ អាវរងា) ជាពិសេសការផ្តល់ប្រាក់ឧបត្ថម្ភហូបបន្ថែមរបស់សម្តេច ចំនួន ៣,០០០រៀលក្នុង១ថ្ងៃ ក្នុង១នាក់ជាដើម។ល។ ដែលកត្តាទាំងអស់នេះ គឺពិតជាបានជួយសម្រួលដល់ការលំបាក និងបានជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនកងទ័ព អោយកាន់តែមានជីវភាពប្រសើរឡើង មួយកម្រិតទៀត៕ ដោយ ស៊ុនហេង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print