លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែតៈ​ ទីក្រុងម៉ុងរ៉េអាល់ ដែលជាទីកន្លែងចុងក្រោយនៃទស្សនៈកិច្ចជិត៣សប្តាហ៍ របស់ខ្ញុំនិងក្រុមការងារនៅសហរដ្ឋអាមេរិកនិងកាណាដា

ចែករំលែក៖

កាណាដា៖ លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានថ្លែងថាៈ​ នៅទីក្រុងម៉ុងរ៉េអាល់ ដែលជាទីកន្លែងចុងក្រោយនៃទស្សនៈកិច្ចជិត៣សប្តាហ៍ របស់ខ្ញុំនិងក្រុមការងារនៅសហរដ្ឋអាមេរិកនិងកាណាដា គឺមិនខុសពីទីក្រុងផ្សេងៗទៀតទេ ដោយខ្ញុំមានសេចក្តីរំភើបនិងសូមអរគុណដោយស្មោះ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់លោកអ៊ុំ ពូមីង បងប្អូនប្រជាជនខ្មែរ ចំពោះរូបខ្ញុំនិងក្រុមការងារ។

លោកបណ្ឌិតបន្តថាៈ​ លោកអ៊ុំ ពូមីង បងប្អូនប្រមាណ ៥០០នាក់ ដែលរស់នៅក្នុងទីក្រុងម៉ុងរ៉េអាល់ បានអញ្ជើញចូលរួមក្នុងកម្មវិធីក្នុងពីធីអាហារសាមគ្គីក្នុងលក្ខណៈមហាគ្រួសារខ្មែរ ដែលនេះបញ្ជាក់ពីស្មារតីសាមគ្គីគ្នាក្នុងនាមជាខ្មែរតែមួយ។

សូមបញ្ជាក់ដែរថា នៅទីនេះក៍មានការបំផុសនិងរៀបចំបងប្អូនបាតុករប្រមាណជាង ៥០នាក់ មកធ្វើបាតុកម្មប្រឆាំងការជួបជុំគ្នានេះផងដែរ ព្រមទាំងមាននាំមនុស្សមកពីទីក្រុងឡូវ៉ែល ប្រមាណ២០នាក់ ដើម្បីមកជួយធ្វើបាតុកម្មផង៕

image

image

image

image

ដោយ​៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print