រថយន្តអូឌីមេខ្លោងគ្រឿងញៀនពាក់ស្លាកលេខន.ប​ ដឹងហើយជារបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបង្ហើបអោយដឹងថាៈ​ រថយន្តអូឌីពណ៍សពាក់ស្លាកលេខន.បដែលមេខ្លោងជួញដូរគ្រឿងញៀនជិះ​ធ្វើសកម្មភាព ហើយត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបង្រ្កាបចាប់ល្បីពេញភ្នំពេញដូចសមរភូមិសង្គ្រាមបណ្តាលអោយសមត្ថកិច្ចម្នាក់បានស្លាប់​ នឹងចាប់ខ្លួនជនសង្ស័យ៥នាក់​ បាញ់ងាប់មេខ្លោងវាម្នាក់កាលពីថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០១៦ គឺជាឡានរបស់ឧត្តមសេនីយ៍ ម្នាក់នៅក្រសួងមហាផ្ទៃ។

រថយន្តអូឌី ដែលពាក់ស្លាកលេខនគរបាល 2-0621 ដែលសមត្ថកិច្ចបានចាប់ដកហូតនៅ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន គឺជាឡានរបស់លោកឧត្តមសេនីយ៍ រស់ ឧស្សាហ៍ អគ្គធិការរង នៃអគ្គធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាល នៃក្រសួងមហាផ្ទៃ។ ហើយស្លាកលេខនគរបាល ដែលបានបំពាក់នៅលើរថយន្តនោះ គឺជាស្លាកលេខពិតប្រាកដ មិនមែនក្លែងក្លាយទេ។

ទាក់ទងករណីនេះ កម្លាំងជំនាញរបស់ក្រសួងមហាផ្ទៃ កំពុងតែធ្វើការសាកសួរលោកឧត្តមសេនីយ៍ រស់ ឧស្សាហ៍ អំពីដើមចមដែលនាំឲ្យជនសង្ស័យ យកឡាននោះទៅជិះ រហូតឈានដល់ការប្រព្រឹត្តបទល្មើស​។

គេមានជំនឿថា​ អ្នកធំៗមិនមែនចាប់យកមុខរបរល្មើសច្បាប់បែបនឹងទេ​ ដូច្នេះគួរសើុបអង្កេតរកអោយឃើញពីពិរុទ្ធភាពនេះ?៕

image

image

image

image

image image

ដោយ​៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print