ចង់ពេកឌុបនារីម៉ាស្សាដល់កន្លែងស្ងាត់សុំនាងបន្តិចតែមិនព្រម​ ចាប់បម្រុងធ្វើសកម្មភាព​ នាងស្រែកផ្អើលភូមិត្រូវសមត្ថកិច្ចចាប់់ឃាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ បុរសម្នាក់ត្រូវបានសមត្តកិច្ចនគរបាលក្រុងពោធិ៍សាត់កំពុងធ្វើការសាកសួរ​ បន្ទាប់ពីបុរសរូបនេះត្រូវបានប្រជាពលរ​ដ្ឋ​ កម្លាំងប្រជាការពារភូមិ​ ឃុំមានសុវត្ថិភាព​ នគរបាលប៉ុស្ថិ៍រដ្ឋបាលឡោមព័ទ្ធចាប់​ ខណៈនារីម៉ាស្សាម្នាក់ចង្អុលមុខថាគាត់បានឌុបនាងយកទៅធ្វើសរសៃឲ្យអ្នកបើកបររថយន្ត​ ប៉ុន្តែគាត់បានឌុបនាងទៅកន្លែងស្ងាត់ហើយសុំនាងរួមភេទបន្តិចតែនាងមិនព្រមថែមទាំងស្រែឲ្យគេឯងជួយ។​

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០១៦​ ត្រង់ចំណុចកៀនរបងវត្តមនីរ័ត្ន​ ស្ថិតក្នុងថ្នល់បំបែក​ សង្កាត់រលាប​ ក្រុង​ ខេត្តពោធិ៍សាត់។​

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ប្រាប់ថាជនសង្ស័យដែលស្រ្តីម៉ាស្សាចោទប្រកាន់ត្រូវបានឃាត់យកមកសួរនាំនោះឈ្មោះ​ ហាន​ ហាវ​ (ហៅសុខ​ ហុី​ ហៅនី)អាយុ៣៣ឆ្នាំ​ រស់នៅភូមិពោធិ៍​ ឃុំស្រែស្ដុក​ ស្រុកកណ្ដៀង​ ខេត្តពោធិ៍សាត់។​ ប្រភពពីសមត្តកិច្ចខាងលើបន្តថាការឃាត់ខ្លួនជនសង្ស័យនេះ​ ធ្វើឡើងក្រោយពីស្រ្តីម៉ាស្សាម្នាក់ឈ្មោះ​ វ៉ាន់​ ធិ​ អាយុ៤០ឆ្នាំ​ រស់នៅភូមិ​ ឃុំសណ្ដាន់​ ស្រុកសំបូរ​ ខេត្តក្រចេះ​​ចង្អុលមុខនិងបានដាក់ពាក្យបណ្ដឹងជាក្រោយថាបុរសរូបនេះបានទៅឌុបគាត់យកមកក្នុងគោលបំណងទៅម៉ាស្សាឲ្យអ្នកបើកបររថយន្តនៅម្ដុំកន្លែងកើតហេតុនោះ​ ប៉ុន្តែគាត់បានឌុបទៅកន្លែងហើយសុំគាត់ស្រឡាញ់គ្នាទៅវិញថែមទាំងចាប់ទៀត​នាងប្រុងធ្វើសកម្មភាពគ្រានោះគាត់(ជនរងគ្រោះ)បានស្រែកឲ្យគេឯងជួយទើបភ្ញាក់ផ្អើលឆោឡោតែម្ដង​ រួចជិះម៉ូតូចេញទៅបាត់ស្រាប់តែមួយសន្ទុះក្រោយមកឃើញឌុបនារីម៉ាស្សាមកម្នាក់ទៀត(នៅចំណុចដដែល)​ ទើបសមត្តកិច្ចចាប់យកមកដាក់ទ្រុងនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ទាំងយប់តែម្តង​ រួមទាំងម៉ូតូម៉ាកមុីអុូ​ ពណ៏ខ្មៅលាយស​ គ្មានស្លាកលេខ១គ្រឿងផងដែរ។​

ប្រភពដដែ​លបន្តទៀតថាករណីនេះ​ សមត្ថកិច្ចកំពុងធ្វើការសាកសួរមិនទាន់បញ្ជាក់បា​ននៅឡើយទេ​ ខណៈបញ្ហាខាងលើអាចជាការចោទប្រកាន់ទម្លាក់កំហុសដាក់លើខាងប្រុស៕​

image

ដោយ៖ ប៉ឹម​ ពិន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print