ភ្លើងបំភ្លឺសាធារណ:នៅភ្នំពេញមានជាង១ម៉ឺនអំពូល សាលារាជធានី​ភ្នំពេញមាន​គម្រោង​​​ផ្លាស់ប្ដូរចេញ ដាក់ជំនួសដោយអំពូល LED

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ មានគម្រោង ប្រគល់ការងារ​​​ជួសជុល​ថែទាំសួន​ច្បារ ដើមឈើ និងភ្លើងបំភ្លឺសាធារណៈ ក្នុងរាជធានីភ្នំពេញទាំងអស់ ទៅឲ្យវិស័យឯកជនជា​អ្នក​គ្រប់​គ្រង​ក្នុង​ពេលឆាប់ៗដោយអាជ្ញាធរនេះបានចោទប្រកាន់ថា ការប្រគល់ទៅឲ្យវិស័យឯកជន គឺជា​ការ​ល្អជាងសាធារណការគ្រប់គ្រង ព្រោះបើសាធារណការគ្រប់គ្រង នៅពេលជួស​ជុលម្តងៗ​យកថ្លៃ​ឈ្នួល​ ​ប្រហែលឯកជនដែរ ក្នុងពេលដែលអង្គភាពរបស់រដ្ឋស៊ីប្រាក់ខែរដ្ឋ ព្រមទាំងប្រើប្រាស់​ឧបករ​ណ៏​​​​រ​បស់រដ្ឋ ជាពិសេសត្រូវមានការលើកទឹកចិត្តពីរដ្ឋទៀតនោះ ។
ក្នុងកិច្ចប្រជុំ នៅសាលារាធានីភ្នំពេញ ល្ងាចថ្ងៃទី១៦​ឧសភា២០១៦នេះ លោក ប៉ា សុជាតិវង្ស អភិ​បាលរាជធានីភ្នំពេញ មាន​​​​​ប្រសាសន៏ថា ៖ ពេលនេះ​រដ្ឋបាលរាជធានីភ្នំពេញ បានកោះប្រជុំ​មន្ត្រី​ក្រោម​ឱវ៉ាទដើម្បីត្រៀម​រៀបចំផែនការសំខាន់ៗ ចំនួន២ គឺទី១.ផែនការពន្លឿនការងារតម្លើង​កាមេ​រ៉ាសុវត្ថិ​ភាព នៅទូទាំងរាជធានីភ្នំពេញបន្ថែមចំនួន ៦០០គ្រឿង ឲ្យបានក្នុងរយ:ពេល ០៦ខែទៀត និងទី​២.​ការងាររៀបចំកិច្ចសន្យាការថែទាំសួនច្បារ បង្គោលភ្លើង និងដើមឈើ ប្រគល់ទៅឲ្យវិស័យ​ឯកជន​ជា​ជួសជុល និងថែទាំ ។
លោក ប៉ា សុជាតិវង្ស ​មានប្រសាសន៏ទៀតថា៖ សួនច្បារនៅរាជធានីភ្នំពេញមានជាង៦៩​ហិក​តា ដើមឈើជាង ៦ម៉ឺនដើម នឹងត្រូវប្តូរការទទួលខុសត្រូវថែទាំឲ្យទៅក្រុមហ៊ុនឯកជន ។​ ចំណែក​ឯអំ​​ពូលភ្លើងបំភ្លឺសាធារណ:ទាំងអស់មានជាង ១១.០០០អំពូល នឹងត្រូវប្ដូរជាអំពូល LED (អំពូលមាន​លក្ខណៈទំនើបស៊ីភ្លើងតិច)​ទាំងអស់ ហើយការទទួលខុសត្រូវទទួល​ថែទាំក៏ត្រូវប្ដូរ​ឲ្យក្រុមហ៊ុនឯក​ជនផងដែរ​ ។លោកបញ្ជាក់ថា ការតម្លើង ឬរៀបចំអំពូល ឬសួនច្បារថ្មីពិតជាពិបាក ប៉ុន្តែ​ការ​ថែរក្សា​​ ឬថែទាំ គឺរិត​តែពិបាក​ថែមទៀត សាលារាជធានីភ្នំពេញសង្ឃឹមថា ការគ្រប់គ្រង​សួន​ច្បារ​សាធារណ: អំពូលភ្លើងបំភ្លឺសាធារណ: សន្តិសុខសុវត្ថិភាពសាធារណ:នឹងបានកាន់តែល្អប្រសើរ បន្ទាប់​ពីបាន​កែ​សម្រួលយន្តការថ្មី និងតម្លើងកាមេរ៉ាសុវត្ថិភាពជាង ៦០០គ្រឿងបន្ថែមទៀតនេះ ។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនៃមន្ទីរសាធារណការ និងដឹកជញ្ជូន​រាជ​ធា​នីភ្នំពេញ នៅក្នុងកិច្ចប្រជុំនោះបានលើកឡើងជាសំនួរថា អង្គភាពរបស់លោកមានបុគ្គលិក​បណ្តែត​​​រាប់​រយអ្នក ដែលជាអ្នកថែសួន មានស្រោចផ្កា ដាំឬជួសស្មៅ បោសសំអាតសួន និងបង្គន់អនាម័យ​ជា​ដើម មានអ្នកខ្លះបំរើការងារនេះរហូតដល់ជិត៣០ឆ្នាំ ។មានន័យថា សួនច្បារនៅរាជធានីភ្នំពេញ ពួក​គាត់មានការខិតខំចូលរួមក្នុងការអភិវឌ្ឍន៏ ចាប់តាំងពីសួនច្បារនៅជាដីក្រហមមកម្លេះ ទាំងនេះ​មិន​ដោយសារពួកគាត់ទេ ? ឬក៏ពួកគាត់ជាមនុស្សមិនបានការ ? បើពេលនេះសាលារាជ​ធានីភ្នំ​ពេញ ប្រគល់ទៅឲ្យវិស័យឯកជន តើពួកគាត់គិតយ៉ាងម៉េច ៕

image image image image

ដោយ៖ ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print