កណ្តាលៈ មានជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារអ្នកបើកបរស្រវឹងបើករថយន្តបុកជាមួយម៉ូតូចំពីមុខពេញទំហឹងកាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦វេលាម៉ោង១៧.៣០នាទីស្ថិតត្រង់ចំណុចផ្លូវជាតិលេខ១១០ ក្នុងភូមិឬស្សី ឃំុឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះអេង.បញ្ញា ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិឃំុកើតហេតុ មុខរបរអ្នកបើករថយន្តដឹកដីបើកម៉ូតូម៉ាកDukeពាក់ស្លាកលេខភ្នំពេញភ្នំពេញ១CT.៤៧.៧៧និងបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចខាងលើស្រាប់តែមានរថយន្ត០១គ្រឿងម៉ាកVistoពាក់ស្លាកលេខភ្នំពេញ2S-2830
ពណ៍លឿងបើកក្នុងទិសដៅផ្ទុយគ្នាបើកបរដោយឈ្មោះ វុត្ថាហៅបូណា ពិសី២ រស់នៅឃំុកំពង់ស្វាយនិងមានស្ថានភាពស្រវឹងស្រានិងល្បឿនលឿនបានមកដល់ត្រង់ចំណុចខាងលើបានបុកជាមួយម៉ូតូចំពេញទំហឹងនិងបានអូសម៉ូតូចម្ងាយ៤៥ម៉ែត្រទើបរថយន្តឈប់ ហើយអ្នកបើកបររត់គេខ្លួនបាត់តែសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ សំខាន់នៅត្រង់ថាសមត្ថកិច្ចហ៊ានចាប់ឬអត់..!។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីដោយឡែករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការស្រុកបន្តនិតិវិធី៕
ដោយៈសណ្តោស