ឃាត់ខ្លួនបុរសម្នាក់ក្នុងចំណោម៦នាក់ពាក់ពន្ធ័ករណីប្រើហឹង្សា

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំសហការជាមួយនគរបាលប៉ុស្តិបានធ្វើការឃាត់ខ្លួនយុវជនសង្ស័យម្នាក់ក្នុងចំណោម៦នាក់ដែលពាក់ព័ន្ធនិងករណីកាប់ប្រហារទៅលើជនរងគ្រោះ កាលពីវេលាម៉ោង៣ និង១៥នាទីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។​

...

សមត្ថកិច្ចនគរបាលបានអោយដឹងថាៈ​ ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ វ៉ុន សារ៉ាក​ អាយុ២១ឆ្នាំមាន ទីលំនៅភូមិទួលច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ។​ រីឯជនរងគ្រោះមានឈ្មោះ សុខ វណ្ណេត អាយុ១៩ឆ្នាំ ភេទប្រុស មានទីលំនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ បណ្តលឲ្យរបួសធ្ងន់ត្រូវចំនួនពីរកាំបិតដាច់ម្រាមដៃស្តាំនិងបាតដៃស្តាំ(លើដៃរងកាំបិត) ក្រោយពេលកាប់ហើយជនរងគ្រោះរត់ចូលសាលា អោយគេជួយខ្លួន។​ ប្រភពបន្តថាៈ​ សមត្ថកិច្ចនគរបាលបាន បានចាប់យកវត្ថុតាងដាវ១ដើម ម៉ូតូ១គ្រឿង ម៉ាកស៊ុយសូគីពណ៏សរ។

ចំពោះបក្ខពួក៥នាក់ ទៀត បានកាប់ទៅលើឈ្មោះ សុខ វណ្ណេតសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនដើម្បីចាត់ការតាមច្បាប់អោយខានតែបាន៕​

image

image

image

image

image

ដោយ៖​ យឹម​ សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print