បណ្តាញព័ត៌មានកូរ៉េខាងជើងបានផ្សាយថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បានទៅត្រួតពិនិត្យការធ្វើសមយុទ្ធរបស់កម្លាំងទាហានដោយមានយុទ្ធសាស្ត្រត្រៀមលក្ខណៈធ្វើសង្គ្រាមជាមួយអាមេរិកនិងកូរ៉េខាងត្បូង។
លោកគីមជុងអុនបានទៅដល់អាកាសយានដ្ឋានទីក្រុង Kalma នៅទីក្រុងWosan ស្ថិតនៅតាមបណ្តោយឆ្នេរសមយុទ្ធក្នុងប្រទេសនេះតាមយន្តហោះពិសេសផ្ទាល់ខ្លួនChammae-1 ដើម្បីត្រួតពិនិត្យការធ្វើសមយុទ្ធនៅលើដែនអាកាស។
តាមសារព័ត៌មាន KCNA មិនបានផ្តល់ព័ត៌មានលម្អិតជុំវិញការធ្វើសមយុទ្ធទាំងនោះឡើយ។ទីក្រុងវ៉នសាន់ត្រូវបានពលរដ្ឋកូរ៉េខាងជើងចាត់ទុកថាជាស្រុកកំណើតទីពីររបស់លោកគីមជុងអ៊ុន។
ការធ្វើសមយុទ្ធលើកនេះគឺជាការប្រឡងប្រជែងរបស់កម្លាំងទាហានអាកាសជាលើកទីពីរដែលបានរៀបចំរយះពេលជាង៧ទស្សវត្សកន្លងមកនៅកូរ៉េខាងជើង។ការប្រឡងសមត្ថភាព កម្លាំងទាហានអាកាស់ត្រូវបានរៀបចំឡើងក្នុងឪកាសខួបគម្រប់៦២ឆ្នាំថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ បញ្ចប់សង្គ្រាមនៅឧប្បទ្វីបកូរ៉េ ឆ្នាំ២៩៥០-១០៥៣។កូរ៉េខាងជើងចាត់ទុកថ្ងៃចុះកិច្ចព្រមព្រៀងនោះគឺជាជ័យជំនះនៅក្នុងសង្គ្រាមឧប្បទ្វីប។
មេដឹកនាំកូរ៉េខាងជើងបានបញ្ចាក់ថា ការប្រឡងលើកនេះនឹងធ្វើឲ្យកម្លាំងទាហានបានបង្ហាញពីសម្ថភាពរបស់ខ្លួន ដើម្បីត្រូវខ្លួននៅក្នុងសង្គ្រាមជាទ្រងទ្រាយធំប្រឆាំងអាមេរិកនិងកូរ៉េខាងតប្បូង។មេទ័ពកូរ៉េខាងជើងលោកRiYong-Gil អគ្គមេបញ្ចាការកងទ័ពកូរ៉េខាងជើងបានឲ្យដឹងផងដែរថាឧប្បទ្វីបកូរ៉េកំពុងស្ថិតនៅក្នុងតំណាក់កាលនៃសង្គ្រាម ហើយប្រទេសជាសត្រូវអាចវាយប្រហារគ្រប់ពេល ដូច្នេះទីក្រុងព្យុងយ៉ាងត្រូវតែត្រៀមលក្ខណទប់ទល់ឲ្យបានល្អបំផុត។លោកបន្តទៀតថាអាមេរិកនិងកូរ៉េខងត្បូងកំពុងតែឡើងគម្រោងវាយប្រហារកូរ៉េខាងជើង។
កន្លងមករដ្ឋមន្ត្រីការបរទេសកូរ៉េខងជើងក៏បានស្នើរដល់អាមេរិកនិងកូរ៉េខាងត្បូងបញ្ចាប់ការធ្វើសមយុទ្ធរួមជាប្រចាំដើម្បីដោះដូរយកកិច្ចចរចារ។ ទីក្រុងព្យុងយ៉ាងបានប្រកាស់ថា កិច្ចពិភាក្សាមិនត្រូវបានធ្វើឡើងដោយសារតែគោនយោបាយចងគុំនុំរបស់ទីក្រុងវ៉ាស៊ីនតោនទៅលើទីក្រុងព្យុងយ៉ាង។
កន្លងមកថ្មីៗ អាមេរិកក៏បានអំពាវនាវដល់កូរ៉េខាងជើងឲ្យតម្រាបតាមប្រទេសអីរ៉េងដោយបោះបង់កម្មវិធីបរមាណូដោះដូរនិងការលុបទណ្ឌកម្មទាំងអស់។ ប៉ុន្តែមេដឹកនាំកូរ៉េខាងជើងបានឆ្លើយតប់វិញថា កូរ៉េខាងជើងមិនអាចបោះបង់កម្មវិធីបរមាណូឡើយ វាជាមានសារសំខាន់យ៉ាងខ្លាំងនៅក្នុងការទប់ស្កាត់ការវាយប្រហារពីអាមេរិក។ បើកូរ៉េខាងជើងគ្មានបរមាណូទេនោះត្រូវគេវាយប្រហារជាយូណាស់មកហើយ៕