ខេត្តសៀមរាប៖ មគ្គុទេសទេសចរភាសាបារាំង និងអង់គ្លេសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ជួលរបស់គាត់ដោយក្រុមគ្រូពេទ្យនិងសមត្ថកិច្ចដែលបានធ្វើកោសល្យវិច្ច័យបានបង្ហាញថាជនរងគ្រោះមានជំងឺលើសឈាមដួលដាច់សសៃឈាមស្លាប់តែម្តង។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣០ខែកក្កដា នៅចំណុចក្នុងបន្ទប់ជួល ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
លោកអនុសេនីយ៍ឯក ពេជ្រ សាមោល នាយប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើក បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះខ្យង សាវុធ ភេទប្រុសអាយុ៤៩ ឆ្នាំស្នាក់ នៅផ្ទះជួលក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក រស់តែម្នាក់ឯងមានបុខរបរជាមគ្គុទេសទេចរភាសាបារាំងនិងអង់គ្លេសប្រចាំខេត្តសៀមរាប។
លោកបន្តថាបន្ទាប់ពីសមត្ថកិច្ចចម្រុះនិងគ្រូពេទ្យធ្វើកោសល្យវិច្ច័យរួចបានឲ្យដឹងថាសពនេះមិនមែនជារឿងឃាតកម្មនោះទេព្រោះនៅលើដងខ្លួនគ្មានស្លាកស្នាមនោទេ ដោយសារមានជំងឺលើសឈាមហើយពីមុនគាត់បានវះកាត់ប្រម៉ាត់ចេញ ទើបពេលឡើងឈាម បណ្តាលឲ្យដាច់សសៃឈាមដួលស្លាប់តែម្នាក់ឯងនៅក្នុងបន្ទប់ដោយគ្មានអ្នកជួយអ្នកជួយទាន់តែម្ដង។
បច្ចុប្បន្នសពនេះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕ដោយ៖ជានិរន្ដរ៍