រុស្ស៊ីចិនរួមគ្នាធ្វើសមយុទ្ធនៅសមុទ្រខាងកើត អាមេរិកបង្កើនការដាក់ទណ្ឌកម្ម

ចែករំលែក៖

បន្ទាប់ពីធ្វើសមយុទ្ធនៅដែនសមុទ្រចិនភាគខាងត្បូងចិននិងរុស្ស៊ីក៏បានបន្តធ្វើសមយុទ្ធនៅដែនសមុទ្រចិនភាគខាងកើត ដែលជាតំបន់មានវិវាទជាមួយប្រទេសជប៉ុន។ សកម្មភាពសមយុទ្ធ​នោះបានធ្វើឲ្យជប៉ុនខឹងសម្បារយ៉ាងខ្លាំងដែលសមយុទ្ធនៅកៀកដំបន់ដែលមានវិវាទ។

នៅក្នុងព្រិត្តិការណ៍មួយទៀត អាមេរិកពង្រីកការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសរុស្ស៊ី​ពាក់ព័ន្ធនិងភាពតានតឹងជុំវិញវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ ការដាក់ទណ្ឌកម្មបន្ថែមនេះរួម​មាន បុគ្គល​១១នាក់និងក្រុមហ៊ុនចំនួន​១៥របស់រុស្ស៊ីត្រូវបានដាក់ចូលក្នុងបញ្ចីដាក់ទណ្ឌ​កម្ម​បន្ថែម។ ក្រុមហ៊ុនដែលត្រូវទទួលរងទណ្ឌកម្មនោះគឺមានសាខាក្រុមហ៊ុន​Rosneft ជាក្រុម​ហ៊ុនប្រេង និងអង្គការដែលជាប់ពាក់ព័ន្ធជាមួយធនាគា​Vneshecomombank។

អគ្គរដ្ឋទូតអាមេរិកនៅរុស្ស៊ីបានបញ្ចាក់ថា​សកម្មភាពខាងលើមិនមានន័យថា​បង្ករភាពតានតឹង​ថែម​ទៀតជាមួយរុស្ស៊ី វាយជាគោលនយោបាយរបស់អាមេរិក ហើយក៏មិនជាប់ពាក់ព័ន្ធនឹងទី​ក្រុងមូស្កូដែលច្រានចោលការបង្កើតតុលាការ សម្រាប់ករណីយន្តហោះ​MH 17 របស់ម៉ាឡេស៊ី​ដែលរងការបាញ់ទម្លាក់។

ការដាក់ទណ្ឌកម្មថ្មីក៏សម្តៅទៅលើពាណិជ្ជករនៅទីក្រុង​Donetsk មានឈ្មោះ​Oleksandr Yanukovich ជាកូនប្រុសអតីតប្រធានាធិបតីViktor Yanukovich ត្រូវកម្លំាងទាហានអ៊ុយក្រែន​ផ្តួលរំលំ។ការដាក់ទណ្ឌកម្មរបស់អាមេរិកបានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យឧស្សាហកម្ម ការពារជាតិនិងសព្វាវុធ ក្នុងពេលដែលមានក្រុមហ៊ុនផលិតកាំភ្លើង Kalashnikov ស្ថិតក្នុងបញ្ចី​ត្រូវដាក់ទណ្ឌកម្មបន្ថែម៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print