នគរបាលសេដ្ឋកិច្ចក្រសួងនិងយោធាស្រុកមេមត់បើកឡានដេញកៀឡានដឹកឈើ បណ្តាលឲ្យបុករងរបួសធ្ងន់អ្នកបើកបរឡានដឹកឈើ២នាក់ក្នុងនោះមានម្នាក់បាក់ភ្លៅខ្ទេចទាំង២

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ នគរបាលសេដ្ធកិច្ចក្រសួងបានដាក់ប៉ុស្តិជជុះនៅលើផ្លូវជាតិលេខ៧ក្នុងទឹកដីខេត្តត្បូងឃ្មំុ បណ្តាក់គ្នាដូចខ្យង ជាពិសេសនៅចំនុចភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ខេត្តត្បូងឃ្មុំ ហើយបានធ្វើសកម្មភាពបើកឡានប្រដេញស្ទាក់អោយឡានដឹកឈើដែលមិនចូលបង់លុយយ៉ាងអាណាធិបតេយ្យ រហូតបុកមនុស្សបាក់ជើងទាំងសងខាងម្នាក់និងរបួសធ្ងន់ម្នាក់នៅចំនុចភូមិក្ដុលផ្សារ ឃុំទន្លូងស្រុកមេមត់ កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ។

អត្តសញ្ញាណជនរងគ្រោះដែលជាអ្នករកសីុឈើទាំង២មិនត្រូវបានស្គាល់នោះទេ ដោយសារមិនអាចសំុការបំភ្លឺ ពីលោកវរសេនីយ ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ ដោយទូរសព្ទ័ចូលគ្មានទទួល។

ចំពោះមន្រ្តីនគរបាលសេដ្ឋកិច្ចក្រសួងដែលប្រដេញរថយន្តបង្កឲ្យមានគ្រោះថ្នាក់ខាងលើរ ត្រូវបានគេស្គាល់ ឈ្មោះ ប៊ុនធឿន បើករថយន្តម៉ាក CAMRY ឆ្លាម ភ្នំពេញ 2H 4107 និងមន្រ្តីយោធាស្រុក ឈ្មោះ កា ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត ពីទៅ បីគ្រឿងនេះបើកបរប្រដេញ កៀ និងខោកគ្នាដូចព្យះុ មិនចាញ់នៅក្នុងរឿងកុនហុងកុងនោះទេ ដែលសកម្មភាពពួកគេធ្វើដោយមិនគិតពីការប៉ះពាល់ឬបង្កគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកធ្វើរដ៏ទៃដែរ ។ លះុមកដល់កន្លែងកើតហេតុគេឃើញរថយន្តនគរបាលសេដ្ឋកិច្ចក្រសួងបើកវ៉ានិងកៀរថយន្តដឹកឈើហើយក៏បណ្តាលឲ្យបុកគ្នាមានអ្នករងរបួសធ្ងន់ធ្ងរតែម្តងទៅ។
ជាមួយគ្នានេះប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវខាងលើ សូមសំណូមពរដល់អាជ្ញារធពាក់ពន្ធ័ជួយពិនិត្យមើលករណីនេះផងកុំមានការដាក់កុងត្រូលជជុះបណ្តាក់ដូចខ្យងបែបនេះ៕

image image image image image image image image image

ដោយៈ វណ្ណះ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print