សមត្ថកិច្ចខេត្តត្បូងឃ្មុំឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ពន្ធ័ជញដូរគ្រឿងញៀនបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យចំនួន3 នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធជួញដូរគ្រឿងញៀន។ហេតុការណ៍ចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង16:00 នាទីថ្ងៃទី05 សីហាឆ្នាំ2015 ស្ថិតនៅក្នុងភូមិក្រញូង ឃុំវាលម្លូរ ស្រុពញាក្រែកខេត្តត្បូងឃ្មុំ ។

IMG_1839.JPG

លោកវរសេនីយ៍ ត្រី​​ ជា ជឿ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថាៈ លោកបានដឹកនាំកម្លាំងជំនាញដោយសហការ ជាមួយកម្លាំងអធិការដ្ឋាននគរ​បាលស្រុកពញាក្រែកបានចុះបង្ក្រាបករណីរក្សាទុកដឹកជញ្ជូននិងជួញដូរថ្នាំញៀនខុសច្បាប់ ។

ប្រតិបត្តិការណ៍នេះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យចំនួន3នាក់ ទី1 ឈ្មោះ មាស សាឯម ហៅបារាំងភេទប្រុស អាយុ34 ឆ្នាំជាម្ចាស់ផ្ទះ នៅភូមិឃុំកើតហេតុខាងលើ មានដីកាបង្គាប់ឱ្យចាប់ខ្លួនទី2 ឈ្មោះជាម ទូច ភេទប្រុសអាយុ26 ឆ្នាំនៅភូមិឡ ឃុំកោងកាងស្រុកពញាក្រែកនិងទី3 ឈ្មោះរុន សុខនី ភេទប្រុសអាយុ25 ឆ្នាំនៅភូមិ ឡ ឃុំកោងកាង ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។ដកហូតបានថ្នាំWY ចំនួន64 គ្រាប់ម្សៅក្រាមពណ៌ស ថ្លាចំនួន4 កញ្ចប់ព្រមទាំងឧបករណ៍ ប្រើប្រាស់និងសម្ភារ:វេច ខ្ចប់មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង3 នាក់ ត្រូវបានកម្លាំងជំនាញស្នងការដ្ឋាន នគរ​បាលខេត្តត្បូងឃ្មុំកំពង់កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធីនៃច្បាប់ ៕

ដោយ៖ វណ្ណះ

IMG_1841.JPG

IMG_1840.JPG

IMG_1842.JPG

IMG_1845.JPG

IMG_1844.JPG

...

IMG_1843.JPG

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print