រ៉ា ហៅតោ បើកល្បែងសុីសងគ្រប់ប្រភេទនៅកន្លែងគោកជេរឡានឋិតនឹងមុខក្រសែភ្នែកសមត្ថកិច្ច អាជ្ញាធរ

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងតិចទីតាំងលក់ឡានចំនួន២ ត្រូវបានគេរាយការណ៍ថា មានលួចបើកលេងល្បែងសុីសងដ៏អនាធិបតេយ្យ ជាប្រភេទ បៀ អាប៉ោង ជាដើម គឺទីតាំងលក់ឡានយីហោ៧៧៧៧ នឹងក្នុងភោជនីយ៍ដ្ឋាន គឹម ហេង ឋិតក្នងសង្កាត់វត្តភ្នំ ដែលមានឈ្មោះ រ៉ា ហៅតោ ជាមេវង់។

សាក្សីនិយាយថាៈ ដំណើរការលេងចាប់ផ្តើមពីម៉ោង៨ព្រឹក នឹងរំសាយវិញនៅម៉ោង៤រសៀលជាទម្លាប់ប្រចាំថ្ងៃ។ ក្នុងនោះមានសមត្ថកិច្ចមូលដ្ឋាន សង្កាត់ ខណ្ឌ បានយកចិត្តទុកដាក់ត្រឹមគិតរកសេវាប្រចាំ ថ្ងៃ-សប្តាហ៍-ខែ នឹងមានទាំងសណ្តាប់ខណ្ឌផងដែរ។

...

អ្នកញៀនល្បែងនៅទីនោះ មានក្រុមគោកជេរឡាន ទាហាន តារាៗ នឹងឧកញ៉ាៗស្ទើរល្បីឈ្មោះមួយចំនួនទៀត ។ ទីតាំងខាងលើងាយនឹងបង្ក្រាបទប់ស្កាត់ ប្រសិនបើអាជ្ញាធរ សមត្ថកិច្ចមានឆន្ទះ ។ អ្នកជិតខាងនិយាយថា ទីតាំងបើកល្បែងជាប្រភពផ្តើមចេញអោយមានបទល្មើសក្នុងសង្គម ហើយការបង្ក្រាបពិតជាមានការគាំទ្រ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print