សៀមរាប៖ សេចក្តីរាយការណ៍បានទម្លាយឲ្យដឹងថាៈ ល្បែងភ្នាល់ស៊ីុសងប្រភេទហ្គេមបាញ់ត្រីត្រូវបានគេនិយមលែងយ៉ាងរលូននិងដោយចំហ ជាច្រើនខែឆ្នាំមកហើយក្រោមការមើលថែរក្សារបស់សមត្ថកិច្ចមួយចំនួនទើបគ្មានសមត្ថកិច្ចណាមួយហ៊ានអើពើសោះឡើយ បើទោះបីកន្លែងនោះលោកអភិបាលខេត្តបានបញ្ជាឲ្យបិទតែការបិទនោះធ្វើបានតែមួយដង្ហើមចង្រិតប៉ុណ្ណោះ ។
សេចក្ដីរាយការណ៍ដដែលបន្តថាទីតាំងហ្គេមត្រីនោះ ស្ថិតនៅផ្លូវចូលទៅអតីតបាក់ខែងក្នុងភូមិតាភុលសង្កាត់ស្វាយដង្គំក្រុងសៀមរាបនិងមួយកន្លែងទៀតក្នុងក្លិបស្នូកឃឺប៊ីអេសស៊ីក្បែរទីតាំងខាងលើ ។
ជាងនេះទៅទៀតក៏មានកន្លែងហ្គេមប្រភេទនេះកំពុងកើតមានដូចកណ្ដៀរនៅក្នុងក្រុងទេសចរណ៍ប្រវត្តិសាស្ត្រសៀមរាបអង្គរនេះដោយគ្មានឃើញសមត្ថកិច្ចខាងណាបង្ក្រាបបានឡើយសូម្បីតែលោកចៅហ្វាយខេត្តក៏មិនអាចទប់ទល់ជាមួយបនល្បែងទាំងនោះបានឡើយ។ដោយឃើញតែបើកលេងជាធម្មតា។ លោកនាយប៉ុស្តិ៏នគរបាលសង្កាត់ស្វាយដង្គំបានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី១០ ខែសីហា នេះថាអោយតែដឹងថាមានលួចលេងយើងនិងសហការជាមួយព្រហ្មទណ្ឌកម្រិតស្រាលធ្វើការចុះបង្ក្រាបតែម្តង ។
ជុំវិញករណីខាងលើនេះដែរគេនៅទន្ទឹងរង់ចាំមើលថាតើលោកស្នងការនគរបាលខេត្តជាពិសេសលោកអភិបាលខេត្តអាចចុះបង្ក្រាបទីតាំងខាងលើនេះបានដែរឬយ៉ាងណា ?
លេងល្បែងហ្គេមត្រីទាំងនោះគឺជាដើមចមធ្វើឲ្យមានអំពើចោរកម្មលួចឆក់ប្លន់គ្រប់ប្រភេទកើតមានជាហែហូរក្នុងក្រុងសៀមរាបជាងនោះទៅទៀតក៏ល្បីថាជាកន្លែងប្រព្រឹត្តគ្រឿងញៀនដ៏សកម្មផងដែរ ។
គួរបញ្ជាក់ផងដែរល្បែងហ្គាមបាញ់ត្រីនៅតាមបណ្តាលខេត្តមួយចំនួនជាពិសេសនៅទីក្រុងភ្នំពេញត្រូវបានសមត្ថកិច្ចចុះបង្ក្រាបនិងវាយកម្ទេចចោល តែដោយឡែកនៅខេត្តសៀមរានជាទីក្រុងទេសចរណ៍នោះមិនត្រូវបានសមត្ថកិច្ចគ្មានវិធានការបង្ក្រាប ៕
ដោយ៖ ជានិរន្ដរ៍