លោក ស្វាយសំអ៊ាង៖ការអភិវឌ្ឍផែនទី​ និងគំរូ ប្លង់គឺ សេណារីយ៉ូសម្រាប់ ការគ្រប់គ្រង​ និងប្រើប្រាស់ដីធ្លី ធនធានធម្មជាតិ

ចែករំលែក៖

​​​ខេត្តមណ្ឌលគិរី៖ ការអភិវឌ្ឍផែនទី​ និងគំរូប្លង់ គឺសេណារីយ៉ូសម្រាប់ការគ្រប់គ្រង​ និងប្រើប្រាស់ដីធ្លី ធនធាន ធម្ម ជាតិ​ ចំណែកសេវាកម្មបរិស្ថាន​ ជាចំណុចអាទិភាពដែល ត្រូវឆ្លងកាត់ការសិក្សាស្រាវជ្រាវ ដែលមាន លក្ខណៈបច្ចេកទេសត្រឹមត្រូវច្បាស់លាស់ ។​

នេះបើតាមប្រសាសន៍របស់ អភិបាលរងខេត្តមណ្ឌលគិរី លោក ​ស្វាយ សំអ៊ាង​ ថ្លែងនៅក្នុង​ពិធីបើកសិក្ខាសាលា ស្តីអំពីការប្រើប្រាស់ IN VEST ក្នុងការគាំទ្រដល់ ការធ្វើផែនការ ប្រើប្រាស់ដីធ្លី ​ប្រកបដោយនិរន្តរភាព សម្រាប់ខេត្តមណ្ឌលគិរី កាលពីព្រឹក ថ្ងៃទី៣០ ខែកក្កដានេះ នៅសាលប្រជុំ​សណ្ឋាគារ​មណ្ឌលគិរី ។​

​​លោក​ អភិបាលរងខេត្ត​ បានលើកឡើងថា តាមការរំពឹងទុក សមិទ្ធិផលនេះ ​និងត្រូវដើរ​ទន្ទឹម​​គ្នាផងដែរ ជាមួយការលើកកម្ពស់គោលការណ៍អភិបាលកិច្ច​បរិស្ថាន​ និងប្រព័ន្ធផលិតកម្ម និងការ​ចិញ្ចឹម​ជីវិតប្រជាជន ជាពិសេសបងប្អូនជនជាតិដើម ភាគតិច នៅក្នុង ខេត្តមណ្ឌលគិរី ​​។

លោកបានបន្តទៀតថា សមិទ្ធិផលទាំងអស់នេះ ទាមទាឱ្យយើងយកចិត្តទុក ដាក់ ជាសំខាន់​នូវការ​រៀប​ចំផែនការ ប្រើប្រាស់ដីធ្លី តាមបែបសមាហរណកម្ម និងប្រកប ដោយនិរន្តរភាព ដែល​កិច្ច​សហការណ៍​មួយ​នេះ បានផ្តោតចំណាប់អារម្មណ៍ ជាពិសេស តាំងពីដំណាក់កាលដំបូងមកម្លេះ ។

បន្ថែមលើនោះ ឯកឧត្តមអភិបាលងរខេត្ត បានជម្រុញដល់ក្រុមសិក្សាស្រាវជ្រាវ IN VEST របស់ សកលវិទ្យាល័យភ្នំពេញ​ និងក្រុមការងារវាយតម្លៃ សេវាកម្ម បរិស្ថានខេត្តមណ្ឌលគិរី ក៏ដូច អង្គការ​WWFកម្ពុជា ​ត្រូវយកចិត្តទុកដាក់ ពង្រឹងកិច្ចសហការណ៍រវាងគ្នា​និងគ្នា ជាធ្លុងមួយ ឱ្យបាន កាន់តែខ្លាំង ក្លាបន្ថែមទៀត ​៕

...


 ដោយ​៖ ថា រិទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print