ដកហូតទូរហ្គេមបាញ់ត្រីនិងឃាត់ខ្លួនមនុស្ស៥នាក់ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងមានការឯកភាពពីព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក ខាំ​ សុផារី និងអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យលោក ពេជ្រ កែវមុនី កាលពី វេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ កម្លាំងចម្រុះខណ្ឌបានចុះដកហូតទូរហ្គេម បាញ់ត្រីមួយកន្លែង ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងឃាត់ មនុស្ស៥នាក់ផងដែរ ។

​អភិបាលរងខណ្ឌមានជ័យលោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ប្រាប់ឲ្យដឹងតាមទូរស័ព្ទ កាលពីម្សិលមិញថា នៅរង្វង់ប្រតិបត្តការបង្ក្រាបទីតាំងលួចលាក់ដាក់ទូរហ្គេមបាញ់ត្រីខុសច្បាប់ នេះយើងបានដកហូតទូរហ្គេមបាញ់ត្រីចំនួន១ សម្ភារៈ និងថវិកាមួយចំនួន ព្រមទាំងបានឃាត់ ខ្លួនមនុស្ស៥នាក់ផងដែរ។

លោកថា តាមការណែនាំរបស់ព្រះរាជអាជ្ញរងអមអយ្យការសាលាដំ បូងរាជធានីភ្នំពេញលោក ខាំ សុផារី គ្រាន់តែធ្វើការណែនាំដល់ពួកគេហើយឲ្យទៅវិញចុះក្នុង នោះក៏មានការឯកភាពពីលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យផងដែ ដោយឡែកម្ចាស់ទីតាំងយើងមិនបានឃាត់ខ្លួនទេ មានតែមេការម្នាក់ហើយម្យ៉ាងទីតាំងនេះដូច ជាកន្លែងអានាធិបតេយ្យផ្ទះខ្ទមតូចមួយប៉ុណ្ណោះ ។

​លោកអភិបាលរងខណ្ឌមានជ័យក៏បានបញ្ជាក់ឲ្យដឹងដែរថា រហូតមកដល់ពេលគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យបានបង្ក្រាបទីតាំងហ្គេមបាញ់ត្រីចំនួន៦លើកមកហើយ នៅក្នុងនោះអាជ្ញាធរខណ្ឌយើងបានរៀបចំពិធីដុតបំផ្លាញទូរហ្គេមបាញ់ត្រីកាលពីសប្តាហ៍មុនចំ នួន៦ទូរផងដែរ ដែលពិធីនេះរៀបចំធ្វើឡើងក្រោមវត្តមានលោក ពេជ្រ កែវមុនី អភិបាលខណ្ឌ និងមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាខណ្ឌ អាជ្ញាធរសង្កាត់ នគរបាលខណ្ឌ កងរាជអាវុធ មូលដ្ឋានខណ្ឌ ។

លោកថា ករណីល្បែងស៊ីសង ទូរហ្គេមបាញ់ត្រីខុសច្បាប់ និងល្បែងប្រភេទ ភ្នាល់ អាជ្ញាធរខណ្ឌមិនព្រងើយកន្តើយនោះទេ គឺត្រូវតែយុទ្ធនាការបង្ក្រាបឲ្យដូចភ្លៀងរលឹម ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print