ខេត្តកំពង់ចាម: ជនសង្ស័យជាចោរកាច់សោកម៉ូតូដ៏សកម្មនិងរាប់រយគ្រឿងនៅក្រុងកំពង់ចាមចំនួន២នាក់ ត្រូវបានសម្មត្ថកិច្ចរួមជាមួយប្រជាពលរដ្ឋពទ្ធ័ដេញចាប់បានខណះពេលពួកគេកំពុងធ្វើរសកម្មភាព មិនសំរេចនិងព្យាយាមជិះម៉ូតូរត់គេចខ្លួន ហើយក្រោយពេលចាប់បានក៏ត្រូវបានតុលាការមហាជនកាត់ក្តីម្នាក់១ដៃ១ជើងសល់តែដង្ហើមចង្រិតផងដែរ។
ករណីនេះកើតឡើងនៅម៉ោង៥,១៥នាទីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ នៅក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម(កន្លែងជនសង្ស័យធ្វើរសកម្មភាព)និងចំណុចផ្លូវមាត់ទន្លេរ ក្នុងភូមិទី១១ សង្កាត់-ក្រុងកំពង់ចាម(កន្លែងដេញចាប់បានជនសង្ស័យ)។
លោកវរសេនីយ៍ឯក ហេង វុទ្ធី ស្នងការងទទួលផែនព្រហ្មទណ្ឌបានឲដឹងថា ជនសង្ស័យខាងលើទី១មានឈ្មោះ សីុម សុភស្ត័ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ-ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើរសកម្មភាព ទី២ឈ្មោះ សុខ ពៅ ហៅ លី ពៅ ភេទប្រុស អាយុ២៨ឆ្នាំ រស់ចាក់អង្រែ ក្រុងភ្នំពេញបើកម៉ូតូនិងជាអ្នកមើលផ្លូវ។ លោកបានបន្តថានៅវេលាម៉ោងខាងលើរ ពួកជនសង្ស័យបានទៅធ្វើរសកម្មភាពកាច់សោកម៉ូតូដែលមានម្ចាស់ឈ្មោះភក្រ័ ហើយត្រូវម្ចាស់គេទាន់ ពេលនោះជនសង្ស័យក៏រត់ឡើងជិះម៉ូតូគ្នាគេបើករត់ប៉ុន្តែត្រូវបានម្ចាស់ម៉ូតូជិះម៉ូតូដេញតាមស្រែកឲគេជួយដេញចាប់ ជាមួយសម្មត្ថកិច្ចនគរបាលរហូតទាល់តែចាប់បាន។
ចំណែកលោក ឧត្តមសេនីយ៍ស្នងការ បែន រត្ន័ បានបញ្ជាក់ឲដឹងថា ព្រោះអាហ្នឹងវាសំបើមហើយ ទំរាំនិងបាន វាសកម្មហើយវាសីុម៉ូតូរាប់គ្រឿងមកហើយ ហើយយើងមានភស្ត៍តាងជាច្រើនដើម្បីដាក់បន្ទុកវា។ ជាមួយគ្នានេះលោកឧត្តសេនីយ៍ស្នងការក៏បន្ថែមឲដឹងថា បច្ចុប្បន្នជនសង្ស័យយើងកំពុងសាកសួរចំលើយនិងស្រាវជ្រាវរកចាប់បក្សពួកវាដែលកំពុងគេចខ្លួនបន្តទៀត៕វណ្ណះ
Sent from my iPad