ស្លាប់ជិត៣លាននាក់ក្នុងមួយឆ្នាំដោយសារការងារ នៅលើពិភពលោក

ចែករំលែក៖

តាមរបាយការណ៍របស់អង្គការពលកម្មពិភពលោក​ ILO( The international Labor Organization ​​) ដែលបានដាក់បង្ហាញនៅក្នុងប្រទេសសឹង្ហបុរី​​កាលពីពេលកន្លងមកថ្មីៗ ក្រោយកិច្ចប្រជុំអន្តរជាតិលើកទី​២១ស្តីអំពី៖ សុវត្ថិភាព និងសុខភាពការងា។ ​នៅក្នុងរបាយការណ៍ដែលបានប្រកាសនោះបង្ហាញឲ្យឃើញថា៖ មានមនុស្សស្លាប់ដោយសារការងារមានរហូតដល់ទៅ​២.៧៨០.០០០នាក់ក្នុងមួយឆ្នាំ។
សូម​ជម្រាប​ជូន​ថា​រៀងរាល់ ៣ឆ្នាំ​ម្តង អង្គការ​ពលកម្ម​អន្តរជាតិ​តែងតែ​ធ្វើ​បច្ចុប្បន្នភាព​នៃ​បញ្ជី​ចំនួន​មនុស្ស ​ស្លាប់​ដោយ​ការងារ ហើយ​គេ​សង្កេត​ឃើញ​ថា ចំនួន​នេះ​តែង​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ​​នៅក្នុងឆ្នាំ​២០១៦កន្លងមក គឺមានអ្នកស្លាប់​ដល់ទៅជិត​៣លាននាក់​​ ហើយបើគិតតាមវិនាទីវិញ គឺរាល់១៥វិនាទី មាន​ស្លាប់​អ្នក​ធ្វើ​ការងារ​ម្នាក់​ដោយ​គ្រោះថ្នាក់ ឬ​មួយ​ដោយ​ជម្ងឺ​ពាក់ព័ន្ធ​នឹង​ការងារ ហើយ​បើ​គិត​ជា​សរុប​ក្នុង​១ឆ្នាំៗ គឺ​មាន​ស្លាប់​ចំនួន ២លាន ៧សែន ៨ម៉ឺននាក់​នៅ​ទូទាំងពិភពលោក ។
កត្តាដែលចំរុញឲ្យមានអ្នកស្លាប់​ច្រើន កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែ មិនគោរពច្បាប់សុវត្ថិភាពការងា ក៏ដូចជាធ្វើការលើសកំណត់ ។ ភាគច្រើនកើតឡើងនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍ ដែលមាន កម្មករ ពលករ​ទទួលបានប្រាក់ខែតិច ត្រូវបង្ខំចិត្ត ធ្វើលើសម៉ោងក៏ដូចជានៅតំបន់ដែលមានគ្រោះថ្នាក់ខ្ពស់។
ក្នុង​ឆ្នាំ២០០០ ចំនួន​មនុស្ស​ស្លាប់​ដោយ​ការងារ​មាន ២លាននាក់ ហើយ​កាល​ពី ៣ឆ្នាំ​មុន ចំនួន​នេះ​បាន​កើន​ដល់​ទៅ ២លាន ៣សែន​នាក់។ បច្ចុបន្ននៅ​ក្នុង​ចំនួន​មនុស្ស​ស្លាប់​ដោយ​ការងារ មាន​ជាង​ពាក់កណ្តាល​ស្លាប់​ដោយ​ជម្ងឺ​ពាក់ព័ន្ធ​នឹង​ការងារ ហើយ​មហារីក​ជា​ជម្ងឺ​ស្ថិត​លំដាប់ទី១ ក្នុង​ចំណោម​ជម្ងឺ​ទាំង​អស់។ ជម្ងឺមហារីក​នេះ​បាន​កើត​ចេញ​ជា​ពិសេស​ពី​ការ​ស្រូប​ល្អងធូលីជាតិគីមី​ បង្កប់​នៅ​ក្នុង​គ្រឿងសំណង់​អាគារ​ដែល​ក្រុមហ៊ុន​សាងសង់​ប្រើ ដូច​យ៉ាង​ដំបូលផ្ទះ​ធ្វើ​ពី​ស៊ីម៉ង់​ដ៏ជា​ដើម។
តាម​របាយការណ៍ វិស័យ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​ដោយ​គ្រោះថ្នាក់​ការងារ ឬ​ដោយ​ជម្ងឺ​ពាក់ព័ន្ធ​នឹង​ការងារ​មាន​វិស័យ​កសិកម្ម និង​វិស័យ​សាងសង់។ យ៉ាង​ណា​ក៏​ដោយ ទិន្នន័យ​នៃ​ការ​ស្លាប់​មនុស្ស​ដោយ​ការងារ​មាន​ការ​ខុស​គ្នា​ពី​តំបន់​មួយ​ ទៅ​តំបន់​មួយ និង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។ ជាក់ស្តែង​នៅ​អឺរ៉ុប ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ការងារ ឬ​ដោយ​ជម្ងឺ​ពាក់ព័ន្ធ​នឹង​ការងារ​មាន​ជាង ២០០ ០០០នាក់​ក្នុង​មួយ​ឆ្នាំៗ ចំណែក​នៅ​អាស៊ី​មាន ១លាន ៥សែននាក់៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print