ប្តីចិត្តភ្លើង..សុំលុយ១០០០០រៀលមិន បានដាល់ប្រពន្ធហើមមុខ ហើយប្រុងដុតផ្ទះចោល ទៀត..ចំជាធ្វើអោយខូចពូជប្រុសៗអស់

ចែករំលែក៖

ខេត្តកណ្ដាល៖ ខឹងសុំលុយ ប្រពន្ធ១ម៉ឺនរៀលមិនបានក៏ផ្ទុះ កំហឹងដាល់ប្រពន្ធហើមមុខ សង្ស័យលោកប្ដីផឹកស្រាស្រវឹង។ ករណីនេះកើតឡើងកាលពីម៉ោង៥ល្ងាចថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ២០១៧ នៅភូមិ កណ្ដាល ឃុំសន្លុង ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល។
សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យជាប្តីចិត្តភ្លើងមាន ឈ្មោះ រស់ បូ អាយុ ៥៥ឆ្នាំ ជន ជាតិខ្មែរ មុខរបរ កសិករ រស់ នៅភូមិ ឃុំ កើតហេតុ។ ចំណែកជនរងគ្រោះជាប្រពន្ធ មានឈ្មោះ ឈិន ចាន់ធឿន អាយុ ៥១ ឆ្នាំ ជនជាតិ ខ្មែរមុខ របរ កសិករ រស់នៅ ជាមួយគ្នា ត្រូវកណ្តាប់ដៃលោកប្តីបណ្តាលអោយ(មានរបួសផ្ទៃ មុខហើមប៉ោងលើថ្ពាល់ខាង ស្តាំ ឆ្កូតលើខ្ទង់ច្រមុះ និងជាំ លើកដៃខាងស្តាំ)។
តាមប្រភពសាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា៖ កន្លង មកជនសង្ស័យធ្លាប់ប្រើអំពើ ហិង្សាទៅលើប្រពន្ធជាច្រើន លើកមកហើយ ។ ជាក់ស្តែងនៅវេលាកើតហេតុខាងលើ លោកប្តីជាជនសង្ស័យបាន ផឹកស្រាស្រវឹងដើរចូលផ្ទះ ពេលមកដល់សុំលុយពីប្រពន្ធ ១ ម៉ឺនរៀល និងកាតទូស័ព្ទ 1$ តែប្រពន្ធមិននិយាយរក ខឹងលោកប្តីផឹក ហើយកូនស្រី ឈ្មោះ បូ ស្រីនាង
កំពុងងូតទឹកនៅក្នុងបន្ទប់បាន ឆ្លើយថាចាំខ្ញុំងូតទឹករួចខ្ញុំឲ្យ តែ ជនសង្ស័យក៏និយាយថា៖ បើ មិនឲ្យអញឥឡូវ អញដុតផ្ទះ ចោល ។ ជនសង្ស័យបានយក សាំងក្នុងដបចាក់លើសាប ក្រោមផ្ទះរួចយកដែកកេះ ដុត ពេលនោះប្រពន្ធបានយកទូរស័ព្ទថត ស្រាប់តែ ជនសង្ស័យបានស្ទុះទៅយក ទូរស័ព្ទពីប្រពន្ធបោកចោល បណ្តាលឲ្យខូចបន្ទាប់មកជន សង្ស័យបានស្ទុះទៅវាយ ប្រពន្ធ ត្រូវចំមុខជាច្រើនដៃ និងមានការ ប្រតាយប្រតប់គ្នា ចាប់ប្រពន្ធបោកទៅ នឹងដី បណ្តាលឲ្យមានរបួសស្នាម នៅ .ក ដៃខាងស្តាំ និងលើ ផ្ទៃមុខ។
ករណីសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ សន្លុងចុះអន្តរាគមន៍ឃាត់ខ្លួន ជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print