ឥណ្ឌា-ជប៉ុន​សហការ​បង្កើតរថភ្លើងដឹកអ្នកដំណើរល្បឿនលឿនបំផុត

ចែករំលែក៖

តម្រូវការធ្វើដំណើររបស់ ប្រទេស​ដែលមានពលរដ្ឋ​ច្រើនលំដាប់ទីពីរលើពិភពលោក​ កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ​ ហើយមធ្យោបាយធ្វើដំណើររបស់ឥណ្ឌាមានកម្រិតមិនអាចបំពេញទៅតាមតម្រូវការធ្វើដំណើរ​យ៉ាងច្រើនលើសលុប។ កន្លងមកពលរដ្ឋឥណ្ឌា បង្ខំចិត្ត​ធ្វើដំណើរដោយអង្គុយលើដំបូលរថភ្លើងដែលមានគ្រោះថ្នាក់។
ពលរដ្ឋឥណ្ឌា​រាប់លាននាក់ធ្វើដំណើរ​ក្នុងមួយថ្ងៃ ៗ ទាំងនោះហើយបានធ្វើឲ្យ​ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បានសន្យាថា នឹងវិនិយោគប្រាក់រាប់ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែក លិចលង់របស់ឥណ្ឌា តាមការសន្យាក្នុងការបោះឆ្នោតសំខាន់ៗ របស់លោកមុនទទួលជ័យជម្នះ ភ្លូកទឹក ភ្លូកដីរបស់លោកនៅឆ្នាំ២០១៤ ។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌាកន្លងមក របស់នាយករដ្ឋមន្ត្រីជប៉ុនលោកសីនហ្ស៊ូអាបេ​បានសន្យា​ជួយអភិវឌ្ឍន៍វិស័យរថភ្លើងនៅក្នុងប្រទេសនេះ។ពេលនេះ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នឹងចាប់ផ្តើមគម្រោងបង្កើតរថភ្លើង ដែលមានល្បឿនលឿនលើកដំបូងរបស់ប្រទេសឥណ្ឌា នៅរដ្ឋ Gujarat ភាគខាងលិចឥណ្ឌា។
មន្ត្រីក្នុងរដ្ឋ Gujarat បាននិយាយថា មេដឹកនាំនឹងដាក់មូលដ្ឋានគ្រឹះនៃបណ្តាញផ្លូវដែក ល្បឿនលឿនរវាងទីក្រុង Ahmedabad ដែលជារដ្ឋធានីនៃស្រុកកំណើតលោក Modi ។
ប្រទេសជប៉ុន គឺជាអ្នកត្រួសត្រាយផ្លូវនៅក្នុងបណ្តាញផ្លូវដែកដែលមានល្បឿនលឿន ហើយរថភ្លើង ល្បឿនលឿន Shinkansen របស់ខ្លួនស្ថិតក្នុងចំណោមល្បឿនលឿនបំផុតក្នុងពិភពលោក។ ប្រទេស ជប៉ុននឹងផ្តល់ ៨៥ភាគរយនៃការចំណាយសរុបនៃគម្រោងចំនួន១៩ ពាន់លានដុល្លារ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print