ខេត្តពោធិ៍សាត់៖ រយះពេល៣ថ្ងៃជាប់គ្នាគេសង្កេតឃើញទឹកស្ទឹងពោធិ៍សាត់មានការហក់ឡើង និងមានភ្លៀង រលឹមជាបន្តបន្ទាប់ បណ្តាលអោយលំនៅដ្ឋានប្រជាពលរដ្ឋក្នុងក្រុងមួយចំនួនត្រូវបានលេចលង់ ប៉ុន្តែមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។ នេះបើយោងតាមការបញ្ជាក់ពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តនាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧នេះ។
ភ្លៀងធ្លាក់ច្រើននៅតំបន់ជួរភ្នំក្រវ៉ាញភាគកណ្តាល និងតំបន់ភ្នំឱរ៉ាល់ តែលោកប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់បញ្ជាក់ថា៖ នៅភ្នំក្រវ៉ាញទឹកមានកំពស់៣.៨៣ម៉ែត្រ ចំណុចប្រកាសអាសន្នកំពស់៦ម៉ែត្រ។ ដោយឡែកទឹកស្ទឹងពោធិ៍សាត់មានកំពស់៤.០៩ម៉ែត្រ ហើយកំណត់ប្រកាសអាសន្ន ៤.៩ម៉ែត្រឯណោះ៕
...
ដោយ៖ បុឹម ពិន