ក្រុមអ្នកបង្កើតច្បាប់ រដ្ឋញ៉ូវកាលីហ្វ័រនីញ៉ា បានរៀបចំ សេចក្តីប្រកាសឯករាជ្យ ជារដ្ឋ មួយថ្មីផ្តាច់ខ្លួនចេញពីរដ្ឋ កាលីហ្វ័រនីញ៉ា ទៅជារដ្ឋទី៥១របស់អាមេរិក។
បណ្តាញព័ត៌មាន sacramento កាលពីថ្ងៃទី១៦ខែមករាបានប្រកាសថារដ្ឋ កាលីហ្វ័រនីញ៉ាថ្មី មិនមានបំណងចាកចេញពីអាមេរិកឡើយ គ្រាន់តែចាកចេញពីរដ្ឋ កាលីហ្វ័រនីញ៉ាទៅជារដ្ឋឯករាជ្យមួយ ថ្មីប៉ុណ្ណោះ។
អ្នកបង្កើតច្បាប់រដ្ឋ ញ៉ូវកាលីហ្វ័រនីញ៉ា លោក Robert Paul Preston បានបញ្ជាក់ថា៖ «មិនអាចគ្រប់គ្រងទីនេះយូអង្វែងបានទៀតឡើង នៅពេលដែលមានពន្ធដារខ្ពស់ តម្លៃសិក្សាកប់ពពក ហើយ យើងឈរនៅលំដាប់ទី៤៨ឬ៥០ស្តីពីមុខជំនួញនិង សម្លេងនៅក្នុងសង្គមអាមេរិក»។
រដ្ឋបាលថ្មីរដ្ឋញ៉ូវកាលីហ្វ័រនីញ៉ា និង ដាក់បញ្ចូល តំបន់ជនបទ ឆ្ងាយៗរបស់រដ្ឋ កាលីហ្វ័រនីញ៉ា ដោយទុកស្រុកនៅតាមទីប្រជុំជន ទីក្រុង និងឆ្នេរសមុទ្រ ឲ្យទៅរដ្ឋកាលីហ្វ័រនីញ៉ាបច្ចុប្បន្ន។
លោក Preston បញ្ជាក់ថា៖ «មានអ្វីមួយខុសឆ្គងពេលដែលទុកឲ្យស្រុកនៅជនបទស្ថិតនៅក្នុងស្ថានភាព មិនប្រសើរតម្លៃ ពន្ធដារខ្ពស់ ក៏ដូចជាតម្លៃសិក្សា ខ្ពស់»។
ប៉ុន្តែមិនដូចជាក្រុមទាមទាឯករាជ្យផ្សេងទៀតឡើងកាលពីអតីតកាលដែលចង់ឯករាជ្យុចេញពីអាមេរិក។ នៅពេលនេះរដ្ឋញ៉ូវកាលីហ្វ័រនីញ៉ា និងអនុវត្តទៅតាមច្បាប់ធម្មនុញ្ញ ក្នុង ជំពូកទី៤មានត្រាទី៣ ហើយនឹងសហការជាមួយ ស្ថានប័ន បង្កើតច្បាប់ដើម្បីអនុវតន៍គោលដៅខាងលើដូចការបង្កើតរដ្ឋ Virginia ខាងលិចជាដើម។ បើទោះបីជួបឧប្បស័គ្គក្តី តែ ក្រុមអ្នករៀបចំ ទាមទាឯករាជ្យសម្រាប់ញ៉ូវកាលីហ្វ័រនីញ៉ា នៅតែប្តេជ្ញាបង្កើតរដ្ឋឯករាជ្យឲ្យទាន់តែបាន៕
ដោយ៖ មែវ សាធី