អភិបាលស្រុកពញនាំយកថិវការបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកពញឮ ចំនួន ៥០ម៉ឺនរៀល ទៅប្រគល់ជូនលោក ឈៀង អៀន ដែលបានរងរបួសដោយសារផ្ទុះគ្រាប់ និងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ 

ចែករំលែក៖

កណ្តាល៖ លោក តុង ស៊ីវមី អភិបាលស្រុកពញឮ នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៥ នេះ បាននាំយកថិវការបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកពញឮ ចំនួន ៥០ម៉ឺនរៀល ទៅប្រគល់ជូនលោក ឈៀង អៀន ដែលបានរងរបួសដោយសារផ្ទុះគ្រាប់ និងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ។
សូមរំលឹកជូនថា នៅវេលាម៉ោងប្រមាណ ៧ ព្រឹក ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៥ លោក ឈៀង អៀន អាយុ ៥៦ ឆ្នាំ ជាប្រជាកសិកររស់នៅក្នុងភូមិខ្លាត្រាំ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល កំពុងកាប់ដីលើកភ្លឺស្រែប្រាំង ក៏ប៉ះចំទៅនឹងគ្រាប់បណ្តាលឱ្យផ្ទុះ ជះអំបែង ធ្វើឱ្យរបួសលើដងខ្លួនជាច្រើនកន្លែង ។ ក្រោយហេតុការណ៍នេះកើតឡើង ក្រុមគ្រួសារក៏បានបញ្ជូន លោក ឈៀង អៀន ទៅកាន់មន្ទីរសំរាកព្យាបាលមួយកន្លែងដែលនៅជិតនោះ ។
លោក ដួង តេង អធិការនគរបាលស្រុកពញឮ បានប្រាប់ឱ្យដឹងថា តាមការពិនិត្យ គ្រាប់ដែលបានផ្ទុះនោះ គឺជាប្រភេទគ្រាប់អុឹម៧៩ ដែលសល់ពីសម័យសង្គ្រាម ។ 
លោក តុង ស៊ីវមី អភិបាលស្រុកពញឮ បានបន្ថែមថា តាមការបញ្ជាក់របស់គ្រូពេទ្យ របួសរបស់លោក ឈៀង អៀន មិនមានលក្ខណៈធ្ងន់ធ្ងរដល់អាយុជីវិតនោះទេ ហើយក្រុមគ្រូពេទ្យក៏កំពុងយកចិត្តទុកដាក់ព្យាបាលផងដែរ ។ 
    
 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print