បើកជែងបុកអ្នកជិះម៉ូតូទាំងកណ្ដាលថ្ងៃត្រង់របួសធ្ងន់ ២នាក់ នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អ្នកជិះម៉ូតូរួមដំណើរជាមួយគ្នាចំនួន ២នាក់បានរងរបួសយ៉ាងដំណំ ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកជែងមកបុកទាំងកម្រោល ខណៈកំពុងធ្វើចរាចរណ៍បញ្រ្ចាស់ទិសគ្នាពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១២ និង០០នាទីកណ្ដាលថ្ងៃត្រង់ ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិកប៉ាល់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នគរបាលស្រុកក្រគរបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត ១គ្រឿងម៉ាក កាមរី គូថហើម ពណ៏ស្លែ គ្មានស្លាកលេខ បើកបរដោយអាញាតិជន(រត់គេចបាត់)ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលបុកអ្នកជិះម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៏ក្រហម គ្មានស្លាកលេខពេញទំហឹង នៅដែលកំពុងធ្វើចរាចរណ៍បញ្រ្ចាស់គ្នា បណ្ដាលឲ្យរបួសធ្ងន់ធ្ងររដូករណេលនៅលើផ្លូវតែម្តង។

ប្រភពព័ត៌មានខាងលើបន្តថា ភាគ្គីខាងម៉ូតូរងរបួសធ្ងន់ទី១ ឈ្មោះ ម៉េង ផានិត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ និងអ្នករួមដំណើរឈ្មោះ ម៉េង ផាន្នី ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ(បាក់ភ្លៅខាងស្ដាំ) ជនរងរបួសទាំង ២នាក់រស់នៅភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពដដែលខាងលើបន្តទៀតថា ភ្លាមៗនោះជនរងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែក៖ វត្ថុតាងម៉ូតូ និងរថយន្តបង្កជំនាញចរាចរណ៍ផ្លូវគោករក្សាទុកជាបណ្ណោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ រងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី៕

...

ដោយ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print