ស្រី​ស្រស់​លួច​​​​ម៉ូតូ​​ ត្រូវ​អាវុធ​ហត្ថ​ក្របួច​ជាប់​​ ឯបក្សពួករត់គេចខ្លួនរួច

ចែករំលែក៖

មណ្ឌលគិរី៖ ចោរ​ស្រីរួបស្រស់​ម្នាក់​ ក្នុង​ចំណោម​បក្ស​ពួក​៣​នាក់ ជាចោរ​កាច់.ក​ម៉ូតូ​យ៉ាង​សកម្ម ​​លួច​បាន​ម៉ូតូ​ពីរ​គ្រឿង​ ត្រូវបានកម្លាំង​អាវុធ​ហត្ថ​ខេត្ត​​ក្របួចបាន​​ ​កាល​ពី​វេលា​ម៉ោង ១០​ព្រឹក​ថ្ងៃទី១ ខែ​វិច្ឆិកា ​ ត្រង់​ចំណុច​ភូមិ​ពូ​ទ្រូ​ សង្កាត់​មនោរម្យ ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី។

IMG_7676.JPG

មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្តមណ្ឌលគិរី លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ​​បាន​ឲ្យ​ដឹង​ថា ​កម្លាំង​អាវុធ​ហត្ថ​ខេត្ត​បាន​បើក​ប្រតិបត្តិការ​ចុះ​ស្រាវជ្រាវ បន្ទាប់​ពី​ទទួល​ពាក្យ​បណ្ដឹង​ពី​ម្ចាស់​ម៉ូតូ​ចំនួន​ពីរ​គ្រឿង ដែល​ត្រូវ​ក្រុម​ចោរ​ ​ធ្វើ​សកម្ម​ភាព​កាច់.ក និង​កាត់​ច្រវ៉ាក់ កាល​ពី​យប់​ថ្ងៃទី​​៣០ ខែ​តុលា កន្លងទៅ ​នៅ​ភូមិ​ចំការ​តែ និង​ភូមិ​មាន​លាភ ក្រុង​សែម​នោរម្យ​ ខេត្ត​មណ្ឌលគិរី ។

លោក​បន្ត​ថា​កម្លាំង​អាវុធ​ហត្ថ​បាន​ធ្វើ​ការ​ ត្រួត​ពិនិត្យ​នៅ​តាម​គោល​ដៅ​សំខាន់ៗ​ក្នុង​ខេត្ត និង​មាន​ការ​ចូល​រួម​ពី​កម្លាំង​ប៉ូលិស​ចរាចរណ៍ នៃ​ស្នង​ការ​​ខេត្ត​ទើប​ឈាន​ដល់​ឃាត់​បាន​បក្ស​ពួក​ចោរ​បាន​ម្នាក់ ព្រម​ទាំង​ម៉ូតូ​ពីរ​គ្រឿង ចំណែក​ជន​សង្ស័យ​ពីរ​នាក់​ទៀត​រត់​គេច​ខ្លួន​ចូល​ព្រៃ​បាត់​ស្រមោល ។

​ជន​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ឈ្មោះ យៀង សេងថៃ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ មេប៉ៃ ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី។ ចំណែក​ជន​សង្ស័យ​ពីរ​នាក់​ទៀត​ ដែលរត់រួចសមត្ថកិច្ចកំពុងស្រាវជ្រាវ​ចាប់ខ្លួន ។

​សូមរំលឹក​ថា កាល​ពី​យប់​ថ្ងៃទី៣០ ខែ​តុលា ក្នុង​ក្រុង​សែន​មនោរម្យ ​​មាន​ករណី​កាច់.ក​ម៉ូតូ ចំនួន​២​ករណី ដែល​កើត​នៅ​ទីតាំង​ខុស​គ្នា គឺ​ករណី​ទី១ កើត​នៅ​ភូមិ​ចំការ​តែ ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោរម្យ ត្រូវ​បាន​ក្រុម​ចោរ​ធ្វើ​សកម្មភាព​កាត់​ច្រវ៉ាក់​យក​ម៉ូតូ សង់​សេរី​២០១៥ ដែល​មាន​ម្ចាស់​ឈ្មោះ ឌឹម ប៊ុនធឿន ភេទ​ប្រុស អាយុ៣៩​ឆ្នាំ ឯករណី​ទី២​កើត​នៅ​ភូមិ​មាន​លាភ សង្កាត់​សុខ​ដុម ក្រុង​សែន​មនោរម្យ ដែល​ជន​រង​គ្រោះ​ជា​ម្ចាស់ ​ម៉ូតូ​មាន​ឈ្មោះ សឿ គីមសាន ភេទ​ស្រី អាយុ​39​ឆ្នាំ។

បច្ចុប្បន្ន​ម៉ូតូ​ទាំង​២​ត្រូវ​បាន​កម្លាំង​អាវុធ​ហត្ថ​​ យក​មក​រក្សា​ទុក​ធ្វើ​ការ​ស្រាវជ្រាវ មុន​ប្រគល់​ឲ្យ​ម្ចាស់​ដើម​​វិញ៕

IMG_7675.JPG

...

ដោយ៖ ឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print