ខេត្តត្បូងឃ្មំុ៖ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញស្លាប់ដោយចងក នៅលើដើមកៅស៊ូ កាលពីវេលាម៉ោង៦,៣០ នាទីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចឡូត៍លេខ89A ក្នុងភូមិ 8-10 ឃុំថ្មពេជ្រ ស្រុក-ខេត្តត្បូងឃ្មុំ ។
សម្មត្ថកិច្ចនគរបាលស្រុកត្បូងឃ្មំុ បានបញ្ជាក់ឲដឹងថា នៅមុន ពេលកើតហេតុ មានប្រជាពលរដ្ឋ ម្នាក់ឈ្មោះ អ៉ិន ធឿន ភេទ ស្រីអាយុ43 ឆ្នាំនៅភូមិគោល ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ដែលជាកម្មករបានជិះកង់ទៅជម្រះស្មៅនៅឡូត៍77B ។ លុះជិះទៅដល់ចំណុចកើតហេតុស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់មិនស្គាល់អន្តសញ្ញាណ បន្ទាប់មកបានរាយការណ៍ ដល់សមត្ថកិច្ច ពេលនោះសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំបានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះធ្វើការពិនិត្យស្រាវជ្រាវនៅ នឹងកន្លែងកើតហេតុបានឃើញសាកសពមាន អាយុប្រហែល40 ឆ្នាំមានកម្ពស់1.59m ស្លៀកខោខ្លីពណ៌ក្រហមត្រឹមជង្គង់អត់ពាក់អាវ មានចាក់សាក់នៅដៃទាំងសងខាង បានធ្វើអន្តឃាត ដោយយកក្រមាក្រហមចងក ទៅនឹងដើមកៅស៊ូកម្ពស់២ម៉ែត្រជាង ។
សមត្ថកិច្ចបានឲដឹងថា ក្រោយត្រួតពិនិត្យ ឃើញថា សាកសព ជនរងគ្រោះពិតជាបានធ្វើអន្តឃាតដោយចងក ខ្លួនឯងពិតប្រាកដមែន។បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានរក្សាទុកនៅនឹងកន្លែងកើតហេតុរងចាំក្រុមគ្រួសារ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕
ដោយ៖ វណ្ណះ