ពលរដ្ឋនៅក្នុងតំបន់អាស៊ីុព្រួយបារម្ភពីសង្គ្រាមផ្ទុះឡើងនៅទ្វីបអាស៊ីុ

ចែករំលែក៖

ពលរដ្ឋនៅក្នុងតំបន់អាស៊ីុបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាមអាចនឹងផ្ទុះឡើងនៅក្នុងតំបន់អាស៊ីុ រវាងចិននឹងប្រទេសដែលមានវិវាទដែលអធិបតេយ្យជាមួយចិន ។

សង្គ្រាមងាយស្រួលក្នុងការកើតឡើងខ្លាំងណាស់ប្រសិនបើមេដឹកនាំប្រទេសនោះមិនមានការអត់ធ្មត់គ្រប់គ្រាន់ទេនោះ។ សង្គ្រាមងាយកើតឡើងតែពិបាកក្នុងការបញ្ចប់ ជាក់ស្តែងដូចនៅក្នុងតំបន់មជ្ឈមបូព៌ា បានកើតឡើងជាច្រើនឆ្នាំកន្លងមកហើយ តែមិនទាន់រកឃើញពន្លឺនៃការបញ្ចប់នៅឡើយ ដូចជាប្រទេសស៊ីរី អីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ដូចជាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនជាដើម មិនទាន់បញ្ចប់នៅឡើយ ។

ពលរដ្ឋនៅក្នុងតំបន់អាស៊ីុក៏ធ្លាប់បានឆ្លងកាត់សង្គ្រាមឈ្លានពានកាលពីសង្គ្រាមលោកលើកទីពីរ ហើយស្រមោលអាក្រក់នៃសង្គ្រាមនៅតែគ្របដណ្តបទៅលើពលរដ្ឋក្នុងតំបន់អាស៊ី ុ។ ទាំងនោះហើយបានជាពលរដ្ឋនៅអាស៊ីុពិសេសប្រទេសក្នុងតំបន់អាស៊ានមិនចង់ឲ្យមានសង្គ្រាមកើតឡើងនោះឡើយ។ សង្គ្រាមប្រាកដជាបង្កផលលំបាកយ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ ពិសេសគឺជនភៀសខ្លួនដោយសារសង្គ្រាមទៅកាន់ប្រទេសជិតខាង ។

តាមលទ្ធផលស្ទាបស្ទង់មតិទៅលើពលរដ្ឋហ្វីលីពីនដែលជាប្រទេសមានវិវាទដែនសមុទ្រជាមួយប្រទេសចិននោះបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាមផ្ទុះឡើងជាមួយចិន។ ពលរដ្ឋហ្វីលីពីនដល់ទៅ៨០ភាគរយព្រួយបារម្ភពីសង្គ្រាមជាមួយចិន ។

តាមលទ្ធផលស្ទាបស្ទង់មតិនាពេលកន្លងមកថ្មីៗបង្ហាញឲ្យឃើញថាក្នុងចំណោមពលរដ្ឋហ្វីលីពីន១០នាក់ មាន៨នាក់ព្រួយបារម្ភពីសង្គ្រាមដែលកើតឡើងជាមួយចិនពាក់ព័ន្ធវិវាទដែលអធិបតេយ្យនៅលើដែនសមុទ្រចិនភាគខាងត្បូង រវាងហ្វីលីពីននឹងចិន ក្នុងពេលដែលភាពតានតឹងកាន់តែខ្លាំងឡើង។ តួលេខខាងលើជាលទ្ធផលនៃការស្ទង់មតិរបស់មជ្ឈមណ្ឌល Social Weather Strations មានទីតាំងនៅទីក្រុងម៉ានីល។ ក្រុមស្រាវជ្រាវ និងស្ទង់មតិខាងលើបានឲ្យដឹងថា ការព្រួយបារម្ភរបស់ពលរដ្ឋហ្វីលីពីនចាប់ផ្តើមចេញពីវិវាទប្រជុំកោះ Scarborough តាំងពីឆ្នាំ២០០២មក ។

តាមលទ្ធផលស្ទង់មតិបង្ហាញឲ្យឃើញថា ពលរដ្ឋហ្វីលីពីនដល់ទៅ៨៤ភាករយបារម្ភពីសង្គ្រាមដែលអាចកើតឡើងនៅក្នុងអនាគតដ៏ខ្លីខាងមុខ ។

ចាប់តាំងពីឆ្នាំ២០១២មក មជ្ឈមណ្ឌល social weather strations បានស្ទង់មតិម្តងពាក់ព័ន្ធនឹងវិវាទ ជាមួយចិន ដោយឆ្នាំនេះតួលេខព្រួយបារម្ភកាន់តែកើនឡើង។ អ្នកនាំពាក្យរដ្ឋាភិបាលហ្វីលីពីនលោកស្រី AbigaliValte បានឲ្យដឹងថា ការដែលពលរដ្ឋព្រួយបារម្ភជារឿងសមហេតុផលប៉ុន្តែសង្គ្រាមមិនអាចនាំមកនៅផលប្រយោជន៍ដល់ប្រទេសណាមួយនោះឡើយ។ រដ្ឋាភិបាលហ្វីលីពីននៅតែបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី ។

ក្នុងពេលជាមួយគ្នានេះដែរ ប្រធានាធិបតីហ្វីលីពីន លោក BenignoAquinoIII មានប្រសាសន៍ពេលបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនថា សកម្មភាពពង្រីកអំណាចនៅដែនសមុទ្រភាគខាងត្បូង មិនខុសអ្វីពីរបបហ្វាស៊ីុសអាល្លឺម៉ង់នោះឡើយ។ ទន្ទឹមនឹងនោះ លោកក៏បានបញ្ចាក់ថាពិភពលោកនឹងមិនបន្ធូរបន្ថយចំពោះចិន ទុកឲ្យធ្វើព្យុះភ្លៀងដូចមុនបានឡើយ ។

ដោយខ្លាចសង្គ្រាមផ្ទុះឡើង កម្លាំងទាហានហ្វីលីពីន ពិសេសទាហនជើងទឹកបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការទប់ទល់ជាមួយចិនដោយមានអាមេរិកនៅពីក្រោយខ្នងជួយទាំងកម្លាំង និងធនធានមនុស្ស ក្នុងការប្តឹងផ្ទាល់ទៅកាន់តុលាការអាជ្ញាកណ្តាលអន្តរជាតិ។ នៅពេលនេះកម្លាំងទាហានជើងទឹកអាមេរិក និងហ្វីលីពីននឹងធ្វើសមយុទ្ធរួមមួយស្ថិតនៅក្នុងខេត្តប៉ាឡាវាន់ ភាគខាងត្បូង ប្រទេសហ្វីលីពីននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ ។ ការធ្វើសមយុទ្ធនេះ នឹងប្រព្រឹត្តឡើងរហូតដល់ថ្ងៃទី២៥ ខែមិថុនា ។ ការចូលរួមធ្វើសមយុទ្ធមានទាំងកងកាំភ្លើងធំ យន្តហោះចម្បាំង ការប្រយុទ្ធ និងការជួយសង្គ្រោះ ជាដើម ។ ការធ្វើសមយុទ្ធលើកនេះមិនស្ថិតនៅតំបន់ដែលមានជម្លោះជាមួយ ប្រទេសជិតខាងនោះទេ គឺធ្វើឡើងនៅភាគខាងកើត ខេត្តប៉ាឡាវាន់ ស្ថិតនៅក្នុងដែនទឹករបស់ហ្វីលីពីន ។

នាវាចម្បាំងរបស់អាមេរិក USS Fort Worth និងនាវាចម្បាំងរបស់កម្លាំងទាហានជើងទឹកហ្វីលីពីន Gregorio del Pilar និង Ramon Alcaraz ក៏នឹងចូលរួមក្នុងសមយុទ្ធនេះដែរ។ សកម្មភាពធ្វើសមយុទ្ធនោះបង្ហាញឲ្យឃើញថាអាមេរិកបានត្រៀបជួយពីក្រោយដល់ហ្វីលីពីនពេលមានសង្គ្រាមកើតឡើងជាមួយចិន ។

ពាក់ព័ន្ធនិងសាវនាការ គណៈប្រតិភូដែលមានមេធាវីនិងមន្ត្រីការបរទេសនឹងមានវត្តមាននៅក្នុងតុលាការអាជ្ញាកណ្តាលអន្តរជាតិ PCA នៅទីក្រុងឡាអេ ប្រទេសហុល្លង់នាថ្ងៃទី៧ ខែកក្កដា ដើម្បីចូលរួមសវនាការកាត់ក្តីពាក់ព័ន្ធនឹងបណ្តឹងរបស់រដ្ឋាភិបាល ទីក្រុងម៉ានីលដែលបានប្តឹងកាលពីឆ្នាំ២០១៣មក ។

នៅក្នុងសវនាការខាងមុខ ទីក្រុងម៉ានីលនឹងទទួលបានការជួយជ្រោមជ្រែងពីសម្ពន្ធមិត្តអាមេរិក ដោយអាមេរិកបានបញ្ជូនមេធាវីឆ្នើមៗមកជួយការពារក្តី។ សវនាការខាងមុខ នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការសម្រេចទៅតាមផ្លូវច្បាប់នូវ អ្វីដែលហ្វីលីពីនបានតវ៉ា។ នៅពេលនេះគេរង់ចាំមើលថា តើតុលាការ PCA មានអំណាចគ្រប់គ្រាន់ក្នុងការដោះស្រាយតាមផ្លូវច្បាប់ដែរឬទេ។ ហ្វីលីពីនសង្ឃឹមថានៅពេលដែលមានអាមេរិកនៅពីក្រោយខ្នង រឿងអ្វីក៏អាចសម្រេចបាន ។

អ្វីដែលពលរដ្ឋហ្វីលីពីនព្រួយបារម្ភនាពេលនេះគឺនៅពេលដែលចិនចាញ់ក្តីនៅក្នុងតុលាការអន្តរជាតិខាងលើចិនអាចប្រើប្រាស់កម្លាំងយោធាដើម្បីគ្រប់គ្រងតំបន់ដែលមានវិវាទទាំងនោះ។ ពេលនោះសង្គ្រាមប្រាកដជាកើតឡើងជាមិនខានហើយពលរដ្ឋហ្វីលីពីនជាអ្នករងផលប៉ះពាល់ផ្ទល់ហើយរាលដាលដល់ពលរដ្ឋនៅក្នុងតំបន់ទាំងមូលក៏ត្រូវរងផលប៉ះពាលដូចគ្នា ។

ប្រសិនបើមានសង្គ្រាមកើតឡើងនោះអាស៊ាននិងជួបនៅវិបត្តិសេដ្ឋកិច្ចជាមិនខាង ទឹកប្រាក់ជាច្រើននិងត្រូវបាត់បង់អ្នកទេសចរណ៍នឹងមិនទៅកាន់តំបន់ដែលមានសង្គ្រាមនោះឡើយ ។ទេសចរណ៍ជាប្រភពចំណូលដ៏សំខាន់ ដោយសារតំនេះមិនមានថាមពលរ៉ែសម្បូរដោយប្រទេសស៊ីរីឬអីរ៉ាក់នោះឡើយ ៕

  

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print