រថយន្តកែច្នៃដឹកឈើ បើកធ្លាក់ផ្លូវបុកដើមឈើបណ្តាលឱ្យស្លាប់មនុស្សម្នាក់ រឺឯ ម្ចាស់ឈើ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន 

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ បុរសម្នាក់បានស្លាប់នៅក្នុងរថយន្ត រឺឯអ្នក បើកបរបានរត់គេចខ្លួន ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង3 និង30 នាទីយប់ទៀបភ្លឺ​ ឈានចូលថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2015 ស្ថិត នៅលើផ្លូវជាតិ លេខ7 ក្នុង ភូមិបទទន្លា ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

IMG_1033.JPG

ប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរស្រុកបានបញ្ជាក់ថា រថយន្តដឹកឈើម៉ាក សាំយ៉ុង កែច្នៃ គ្មានស្លាកលេខដឹកឈើចំនួនជាង9 ម៉ែត្រគីប បើក បរយ៉ាងលឿនក្នុងទិសដៅពី​ កើត ទៅលិច លុះមកដល់ចំណុចកើតហេតុរថយន្ត បានរ៉េចង្កូតធ្លាក់ផ្លូវទៅបុកនិងដើមឈើដែលនៅជាប់ចិញ្ចើមផ្លូវ​ បណ្តាល ក្បាលរថយន្ត បែកខ្ទេច កៀបជនរងគ្រោះឈ្មោះ ក្រឹម អាយុ29 ឆ្នាំនៅ ភូមិ94 ឃុំពីធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

ជនរងគ្រោះ បានកៀប រយះពេល5 ម៉ោងទើបគាស់យកចេញបាន រឺឯ អ្នកបើកបរឈ្មោះ ភា អាយុ28 នៅភូមិឃុំ ជាមួយជនរងគ្រោះបានរត់គេចខ្លួនបាត់ ។ ចំណែកម្ចាស់ឈើ ឈ្មោះ ឡេវ សំអុល អាយុ52 ឆ្នាំ និងប្រពន្ធ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ខណៈពេលដែលម្ចាស់ឈើទាំងពីរនាក់ប្តី ប្រពន្ធបំណងបើករថយន្ត រត់គេចខ្លួននិង ម្ចាស់ផ្ទះឈ្មោះ ប្រឹម បានរត់គេចខ្លួនផង​ដែរ បន្ទាប់ពី​ពួកគេបានប្រើល្បិច ថាជាអ្នកទិញលក់ឈើទាំងនោះជាមួយគ្នាទៅវិញដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ព្រោះឈើទាំងនោះគ្មាន លិខិតស្នាមអ្វីឡើយ ។

បច្ចុប្បន្នម្ចាស់ឈើ ទាំងពីរនាក់ប្តី ប្រពន្ធ រួមនិងវត្ថុតាង ឈើចំនួនជាង9 ម៉ែត្រគីប និងរថយន្ត បង្កត្រូវបានសមត្ថកិច្ចចម្រុះឃាត់ចាប់ដឹកយកទៅអធិការដ្នាននគរ បាលស្រុកពញាក្រែក ដើម្បីសាកសួរនិងកសាងសំណុំតាមនីតិវិធីនៃច្បាប់។ ចំណែក ម្ចាស់ផ្ទះដែលបានផ្សំគំនិតជាមួយម្ចាស់ឈើត្រូវបានរត់គេចខ្លួនបាត់ ហើយក៏ត្រូវបានសមត្ថកិច្ចកំពង់តាមចាប់ឃាត់ខ្លួនដើម្បយកមកីសួរ នាំផងដែរ ៕

IMG_1039.JPG IMG_1038.JPG IMG_1036.JPG IMG_1035.JPG IMG_1037.JPG

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print