ផ្ទះឈើប្រក់ក្បឿងចំនួនពីរ​ខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ សង្ស័យទុស្សេចរន្តអគ្គិសនី បណ្តាលឱ្យមនុស្ស2នាក់រងរបួសធ្ងន់ ដោយសារអគ្គីភ័យបានឆាបឆេះ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង01និង10នាទីយប់ឈានចូលថ្ងៃទី21 ខែវិច្ឆិកាឆ្នាំ2015 ស្ថិតនៅក្នុងភូមិកៀនរមៀត ឃុំស្រឡប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

IMG_3034.JPG

លោកវរសេនីយ៍ត្រី ឃួន កន្ថាប់ អធិការ រងស្រុកត្បូងឃ្មុំ បានបញ្ជាក់ថាម្ចាស់ផ្ទះចំនួនទាំងពីរខ្នងនោះទី1 ឈ្មោះសុះ​ ម៉ាន អាយុ37ឆ្នាំនិងប្រពន្ធឈ្មោះ សា វ៉ះ អាយុ38 ឆ្នាំបានរងរបួសគ្រេចថ្លោះចង្កេះធ្ងន់ធ្ងរដោយសារលោតចុះពីលើផ្ទះ និងម្តាយ ឈ្មោះ កូប ម៉ះ អាយុ 55ឆ្នាំរបួសដៃជើង បច្ចុប្បន្នកំពង់សម្រាកព្យាបាលនៅមន្ទីរពេទ្យសម្តេចម៉ែសួងខូចខាតផ្ទះឈើប្រក់ក្បឿងបេតុងក្រោមទំហំ7m×8mអស់ទាំងស្រុងខូចខាតម៉ូតូ 2គ្រឿងនិងសម្ភារមួយចំនួនទៀត ។

ម្ចាស់ផ្ទះទីឈ្មោះ សេន ម៉ីន ភេទប្រុសអាយុ48ឆ្នាំ ខូចខាតទាំងស្រុង ផ្ទះឈើប្រក់ក្បឿងបេតុងក្រោមទំហំ7m×8m លុយចំនួន2លានរៀល និងសម្ភារមួយចំនួនទៀត។ លោកអធិការ រងបានបន្តថាបើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថាមូលហេតុ នៃការដែលបណ្តាលឱ្យមានអគ្គីភ័យឆាបឆេះ នេះឡើង សង្ស័យមកពីទុសសេចរន្តអគ្គិសនី ៕

IMG_3032.JPG IMG_3035.JPG IMG_3033.JPG

...

ដោយ៖ វណ្ណះ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print