រស់ កែវធីតាចៅស្រីអតីតចៅហ្វាយក្រុងលើកពាន Guinness Acoustic Music Box 2018

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងរស់ កែវធីតា បានធ្វើឲ្យទស្សនិកជន និងគណកម្មការកម្មវិធីប្រឡងចម្រៀង Guinness Acoustic Music Box ពេញចិត្តជាខ្លាំងរហូតនាងទទួលបានចំណាត់ថ្នាក់លេខមួយ។ ក្រោយបញ្ចប់ការប្រកួតទើបនឹងតារាស្រីរូបនេះទម្លាយថានាងមានឈាមជ័រជាអ្នកសិល្បៈជាច្រើនជំនាន់ ពិសេសជីតារបស់នាងគឺជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ ជាអតីតអភិបាលរាជធានីភ្នំពេញ និងជាអ្នកនិពន្ធបទ”ឱ!ភ្នំពេញអើយ!”លោក កែវ ចិន្តានោះ។

​ទឹកដមសំនៀង របស់ រស់ កែវធីតា ឆក់បានការចាប់អារម្មណ៍ខ្លាំងរហូតនាងអាចក្លាយជាម្ចាស់ជ័យលាភីលើការប្រកួតចម្រៀងបែបថ្មីដ៏គួរឲ្យចាប់អារម្មណ៍គឺកម្មវិធីប្រឡងចម្រៀង  Guinness Acoustic Music Box​របស់ទូរទស្សន៍My TVដែលមានលោក សូរ ស្រណោះ កញ្ញា Nikki Nikki និងលោក ម៉ា ច័ន្ទបញ្ញា  ជាគណកម្មការនោះ។ នាងក៏ទទួលបាទឹកប្រាក់សុទ្ធជាង១ម៉ឺនដុល្លារអាមេរិក រួមការចុះកិច្ចសន្យាការងារជាមួយក្រុមការងារក្នុងផលិតកម្ម TMS ផងដែរ

។ តារាស្រីរូបនេះបញ្ជាក់ថា នាងពិតជារំភើបរកអ្វីថ្លែងមិនបានដែលទទួលបានចំណាត់ថ្នាក់លេខមួយពីកម្មវិធី។ តារាស្រីរូបនេះបញ្ជាក់ថា ចំណុចល្អដែលនាងទទួលបានការបញ្ជាក់ពីគណកម្មការគឺតាមរយៈភាពប៉ិនប្រសប់ក្នុងការបញ្ចេញសំឡេងទៅតាមប្រភេទអត្ថន័យនៃបទចម្រៀងជាមួយនឹងស្ទីលប្លែកៗ និងអាចច្រៀងបានទាំងបទចម្រៀងជាភាសាខ្មែរ និងអង់គ្លេសបានល្អជាដើម។ នាងថាលទ្ធផលបានមកពីការប្រឹងប្រែង ជំរុញលើកទឹកចិត្តពីក្រុមគ្រួសារ គណមេប្រយោគ និងពីអ្នកផលិតកម្មវិធីទាំងមូលបើទោះបីជាការប្រឡងជំរុះវគ្គ និងបេក្ខជនជាច្រើនក៏ដោយ។

​តារាស្រីរូបនេះទម្លាយថា តាមពិតនាងមានដុងសិល្បៈចាប់ពីកុមារ ដែលរាប់ពីបងស្រីនាងគឺកញ្ញា Keli ក៏ជាតារាចម្រៀងប្រចាំផលិតកម្មM  ខណៈដែលឪពុកនាងគឺលោករស់តារា ដែលជាតន្ត្រីករ  ជាអ្នកនិពន្ធបទភ្លេងដ៏ល្បីឈ្មោះ ពិសេសនាងមានជីតាគឺលោក កែវ ចិន្តា ដែលជាអ្នកនិពន្ធបទ”ឱ!ភ្នំពេញអើយ”  ជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ អតីតនាយកវិទ្យុជាតិ និងជាអតីត ចៅហ្វាយក្រុងភ្នំពេញផងដែរ។ នាងលើកឡើងថាអាចគ្រាប់ពូជ ឬឈាមជ័រជាអ្នកសិល្បៈព្រោះនាងកើតមកក្នុងត្រកូលអ្នកសិល្បៈ ហើយប្រឹងប្រែងទទួលយកនូវអ្វីល្អពីសង្គមគ្រួសារ និងទទួលបានការលើកទឹកចិត្ត ជំរុញជានិច្ចពីគ្រួសារក្នុងការងារសិល្បៈ។ នាងបញ្ជាក់ដែរថា ក្រោយពីបញ្ចប់ការប្រកួតនាងក៏ទទួលបានការងារថ្មីជាបន្តបន្ទាប់ពីផលិតកម្ម TMS និងឱកាសការងារជាច្រើនដែលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះនាងនឹងចេញទៅច្រៀងលើកដំបូងនៅលើទឹកដីនៃប្រទេសបារាំងផងដែរ។

​រស់​ កែវធីតា រំពឹងដែរថា តាមរយៈ ការខិតខំប្រឹងប្រែងរបស់នាង និងការជួយជំរុញលើកទឹកចិត្តពីមនុស្សជុំវិញខ្លួននោះនាងនឹងទទួលបានផ្លែផ្កាល្អពីការងារសិល្បៈ

ហើយនាងសន្យាថានឹងប្រឹងប្រែងអភិវឌ្ឍន៍ ច្នៃប្រឌិតកិច្ចការងារសិល្បៈ ដើម្បីបម្រើអារម្មណ៍មហាជន៕

...

ដោយ វឌ្ឍនា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print