ក្រោយការគម្រាមកំហែងទីក្រុងកូឡាឡំពួរដាក់កម្លាំងការពារជិត១មឺុននាក់

ចែករំលែក៖

ក្រោយមានការគម្រាមកំហែងវាយប្រហារនោះប្រទេសម៉ាឡេស៊ីុបានដាក់ពង្រាយកម្លាំងសន្តិសុខរហូតដល់ជិត​១មឺុននាក់ដើម្បីទប់ស្កាត់ហេតុការអាក្រក់ដែលអាចកើតឡើង ពិសេសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី ២៧ ដែលនឹងប្រារព្ធឡើង នា អំឡុងចុងសប្តាហ៍នេះ។

មន្ត្រីសន្តិសុខ ម៉ាឡេស៊ី លោក ដាទុក មូហាម៉េដ អាប៊ូ ហ្សារីម បានឲ្យដឹង ថា វាជាកិច្ចការពារសន្តិសុខកម្រិតខ្ពស់បំផុត ដែលត្រូវបានរៀបចំឡើងបន្ទាប់ពីការវាយប្រហារនៅប៉ារីស សម្លាប់ មនុស្ស ១៣២នាក់កាលពីមួយសប្តាហ៍មុននេះ ។

បន្តទៀតថា « តាមពិតដំបូងឡើយ យើងគ្រោងដាក់ពង្រាយកម្លាំងតែ៤.០០០នាក់ប៉ុណ្ណោះ ដើម្បីការពារសន្តិសុខ ។ ប៉ុន្តែបន្ទាប់ពីការវាយប្រហារនៅ ប៉ារីសមក យើងក៏បានបង្កើនសន្តិសុខ ដោយដាក់ ពង្រាយកម្លាំងស្ទើរទ្វេមួយជាពីររហូតដល់ទៅ ៧.០០០ នាក់ នៅទូទាំងទីក្រុង គូឡាឡាំពួរក្នុងនោះក៏មានយោធា លាយឡំផងដែរ»។

កម្លាំងសន្តិសុខដែលការពារនោះឆ្លងកាត់ការហ្វឹកហាត់យ៉ាងស្ទាត់ជំនាញក្នុងការប្រឆាំងភេរវកម្ម ដើម្បីការពារសន្តិសុខឲ្យបាន នៅពេលមានហេតុការណ៍ បន្ទាន់ណាមួយកើតឡើង ព្រោះនេះជាកិច្ចប្រជុំកំពូល លំដាប់អន្តរជាតិ ដែលមានមេដឹកនាំ កំពូលៗថ្នាក់តំបន់ និងលើលោកចូលរួម ៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print