អស់ពីជម្លោះនៅក្រៅប្រទេស លោកត្រាំ កំពុងបង្កើនជម្លោះជាមួយស្ថាប័ន ព័ត៌មានអាមេរិក​ម្តង

ចែករំលែក៖

សហរដ្ឋអាមេរិក៖ លោកត្រាំកំពុងតែប្រឈមបញ្ហាជាមួយបណ្តាស្ថាប័នសារព័ត៌មានអាមេរិក ដោយសារតែសារព័ត៌មានអាមេរិកជាច្រើន បានវាយប្រហារចំ នូវចំណុច​អវិជ្ជមានរបស់លោក ។ 

  រយៈពេលកន្លងមក លោកត្រាំ​បាន ថ្កោលទោសយ៉ាងខ្លាំង​ដល់សារព័ត៌មាន ​នឹងហាមប្រាមសារព័ត៌មានមួយចំនួន ចូលយកព័ត៌មាននៅសេតវិមានទៀតផង។

សារព័ត៌មាន BBC នៅថ្ងៃទី​១៦ខែសីហា​បានផ្សាយថា បណ្ដាសារព័ត៌មានអាមេរិកជាច្រើនជាង ៣០០ស្ថាប័ន នឹងចាប់ផ្ដើមធ្វើយុទ្ធនាការសេរីភាពសារព័ត៌មានមួយ នៅថ្ងៃ ព្រហស្បតិ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីសម្ដែងការប្រឆាំងជំទាស់នឹងការដាក់សម្ពាធលើសេរីភាពសារព័ត៌មានពីសំណាក់ លោកប្រធានាធិបតី ដូណាល់ ត្រាំ។

យុទ្ធនាការសេរីភាពសារព័ត៌មានខាងលើ ត្រូវបានផ្ដួចផ្ដើមគំនិតឡើងដោយសារព័ត៌មាន The Boston Globe។ The Boston Globe បានអំពាវកាលពីសប្ដាហ៍មុនឱ្យបណ្ដាសារព័ត៌មានអាមេរិក នៅទាំងប្រទេសចូលរួមក្នុងយុទ្ធនាការនេះ ដើម្បីសម្ដែងការ ប្រឆាំងជំទាស់ ក៏ដូចជាថ្កោលទោសលើពាក្យសម្ដីវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយរបស់លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា៖ ជម្លោះរវាងសារព័ត៌មាន និងលោក ដូណាល់ ត្រាំ បានផ្ទុះឡើងយ៉ាងខ្លាំងក្នុងឆ្នាំ២០១៨នេះ បន្ទាប់ពីប្រធានាធិបតី អាមេរិករូបនេះបានហៅសេចក្ដីរាយការណ៍របស់សារព័ត៌មានអាមេរិក ដូចជា CNN, New York Times និង Washington Post គឺជាព័ត៌មានក្លែងក្លាយ ហើយបានចាត់ទុកអ្នកសារព័ត៌មានគឺជាសត្រូវរបស់ប្រជាជន។

ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមអ្នកជំនាញជាច្រើនបានព្រមានថាសម្ដីវាយប្រហាររបស់លោក ដូណាល់​ ត្រាំ អាចនឹងធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរលើសេរីភាពសារព័ត៌មាន និងលិទ្ធិប្រជាធិបតេយ្យ ព្រមទាំងអាចបង្កឱ្យមានអំពើហិង្សាប្រឆាំងនឹងអ្នកសារព័ត៌មាន ផងដែរ៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print