វិបត្តិមនុស្សធម៌ កើតឡើងនៅពេលក្រុមជនភៀសខ្លួន សម្រុកចូលទីក្រុងម៉ិចស៊ីកូ

ចែករំលែក៖

ប្រទេសមិចស៊ីកូ៖ ទីក្រុង​ Tijuana ​របស់ប្រទេសមិចស៊ីកូ​ជាប់ព្រំដែនជាមួយរដ្ឋ កាលីហ្វ័រញ៉ា អាមេរិកបានប្រកាសពីវិបត្តិមនុស្សធម៌ ក្រោយពេលមានជនភៀសខ្លួន មកពីអាមេរិក កណ្តាលកាន់តែច្រើនឡើង មកកាន់ទីនេះដើម្បីមានឱកាសចូលទៅកាន់អាមេរិក ។

លោក​ Juan Manuel Gastelum អភិបាលក្រុង​ Tijuana ​បានស្នើផ្តល់ជំនួយ​ពីអង្គការអន្តរជាតិ​ ដូចជា អង្គការសហប្រជាជាតិ ក្រោយពេលមានជនភៀសខ្លួន ជាង ៥ពាន់នាក់បានចូលមកដល់ទីក្រុង នេះ ក្នុងរយៈពេល​២សប្តាហ៍កន្លងមក ។

សារព័ត៌មាន​ Fox News នៅថ្ងៃទី ២៤ខែវិច្ឆិកា បានផ្សាយថា៖ លោក​ Juan Manuel Gastelumបានប្រកាសពីវបត្តិមនុស្សធម៌ ហើយថ្កោលទោសដល់រដ្ឋាភិបាល​មិចស៊ីកូ មិនជួយដោះស្រាយ​ទីក្រុងនេះ ពេលមានជនភៀសខ្លួនកាន់តែច្រើនឡើង។

មន្ត្រីរដ្ឋាភិបាលទីក្រុង​ Tijuana ​បានសារភាពថា មិនមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការដោះស្រាយជួយដល់ជនភៀសខ្លួនទាំងនោះឡើយ ។ រយៈពេល​កន្លងមក ទីក្រុង Tijuana ​បានចំណាយប្រាក់ យ៉ាងតិច ២៧.០០០ដុល្លារ ក្នុងមួយថ្ងៃ ដើម្បីចែកចាយស្បៀងអាហារ ដល់ជនភៀសខ្លួនទាំងនោះ។

អភិបាលក្រុង Tijuana បានបន្តទៀតថា « ខ្ញុំគិតថា នឹងមិនចំណាយប្រាក់ របស់ពលរដ្ឋ នៅក្នុងទីក្រុងនេះទៀតឡើយដើម្បីជួយដល់ជនភៀសខ្លួន​ អាចធ្វើឲ្យទីក្រុងត្រូវជំពាក់បំណុល ។

កន្លងមកប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានព្រមាន បិទព្រំដែនទាំងស្រុង ជាប់មិចស៊ីកូ ប្រសិនប្រទេសនេះ មិនអាចគ្រប់គ្រងស្ថានភាព ។ លោកបានប្រកាសអនុញ្ញាតឲ្យកម្លាំងទាហានអាចប្រើប្រាស់ អាវុធ នៅពេលដែលអស់ជម្រើស ក្នុងការការពារខ្លួន ។

រដ្ឋាភិបាលរបស់ប្រធានាធិបតីត្រាំ បានប្រកាសពីគោលនយោបាយភៀសខ្លួនថ្មីថា​អ្នកដែលសុំភៀសខ្លួន គឺទទួលបានសិទ្ធស្របច្បាប់ ពេលត្រួតពិនិត្យ នឹងចូលទៅតាម​ច្រក់ព្រំដែន ផ្លូវការត្រឹមត្រូវ ។ ប៉ុន្តែ ក្រោយមកក៏ត្រូវបានតុលាការអាមេរិក ផ្អាក់គោលនយោបាយទាំងនោះ​ធ្វើឲ្យប្រធានាធិបតីខឹងសម្បាយ៉ាងខ្លាំង ហើយស្នើរដល់តុលាការ មិនត្រូវលូកដៃក្នុងរឿងនេះឡើយ។

តាមសារព័ត៌មាន​ Fox News ​រដ្ឋាភិបាលអាមេរិក និងធ្វើលិខិត​សុំភៀសខ្លួន ត្រឹមតែ ១០០នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ នៅច្រកទ្វាធំ​ San Diego ជាប់ទីក្រុង​ Tijuana ​។ ក្នុងពេលជាមួយគ្នានេះ​ជនភៀសខ្លួន រាប់ពាន់នាក់ទៀតកំពុងរងចាំ សុំចូលបញ្ជីឈ្មោះជនភៀសខ្លួន៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print