ទស្សនល្ងីល្ងើៈ បើបានជាស្លាប់ទៅហើយ កុំមកលងបន្លាចភាពសុខសាន្តប្រជាពលរដ្ឋអី !

ចែករំលែក៖

ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាតម្រូវការចាំបាច់បំផុតរបស់ពួកគាត់។ មានភាពសុខសាន្ត គឺមានអ្វីៗទាំងអស់ រួមមានការសប្បាយតាមវិធីបុណ្យជាតិធំៗផង ។

តាម(នាយជាល)ដឹង បន្ទាប់ពីបុណ្យអុំទូកបានបញ្ចប់ទៅ កម្ពុជាយើងនៅមាន បុណ្យជាតិធំៗ ចំនួន៣ទៀត រួមមាន៖ ទី១. ពិធីបុណ្យសមុទ្រលើទី៧ (ជុំទី២) នៅខេត្តកោះកុង ដែលប្រព្រឹត្ត ទៅនាថ្ងៃទី១៤-១៥-១៦ ខែធ្នូ ឆ្នាំ២០១៨។ទី២. ពិធីសម្ពោធ វិមាន អនុស្សាវរីយ៍ នៃនយោបាយ ឈ្នះ-ឈ្នះ និងពិធីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការ អនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨និងទី៣. គឺថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០១៨ ឆ្លង ចូល ឆ្នាំ២០១៩ នារាត្រីថ្ងៃទី៣១ ខែធ្នូ នៅក្នុងបរិវេណវិមានឈ្នះ-ឈ្នះ ដដែល ។

  (នាយជាល) គិតថា៖ ភាពសុខសាន្តដោយសារសន្តិភាព និងមានសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ល្អ បរិបូណ៌ របស់កម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋខ្មែរពិតជាទទួលបានការគាំទ្រចូលរួមសប្បាយ រីករាយក្នុងពិធីបុណ្យជាតិទាំងនេះដោយមិនភ័យខ្លាចដូចកាលសម័យមានខ្មោចបក្ខប្រឆាំងមួយនោះនៅជាមួយបង្កភាពអសន្តិសុខដល់សង្គមជាតិគ្មានល្ហែនោះឡើយ ។

បានជា(នាយជាល)ហ៊ានថាដូច្នេះ ព្រោះនាយជាលបានកត់សម្គាល់ឃើញថា កាលពីខ្មោចបក្ខ ប្រឆាំង មួយនោះនៅមានដង្ហើមរស់ធ្វើនយោបាយនៅកម្ពុជា ពួកគេតែងតែបង្កភាពអសន្តិសុខ តាមរយៈបំផុសបំផុលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលដោយ ប្រឆាំងនោះ ប្រឆាំងនោះ ឬធ្វើវិទ្ធង្សនាផ្សេងៗគ្មានស្រាកស្រាន្ត ធ្វើឲ្យប្រជាពលរដ្ឋខ្មែរខ្លះភ័យខ្លាចមិនហ៊ានដើរកម្សាន្ត នៅទីជិតឬឆ្ងាយក៏មាន ។ លើសពីនេះទៀត ភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋទាំងនោះ ក៏បាន ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិផងដែរ ហើយ(នាយជាល)សូមប្រៀប ធៀប យ៉ាងខ្លីពីផលប៉ះពាល់កើតពីអស្ថេរភាពនយោបាយពេលមានខ្មោចបក្ខប្រឆាំងនៅជា មួយ តើមានអ្នកវិនិយោគទុនដាក់ទុនមករកស៊ីនៅកម្ពុជាច្រើនដូចពេលនេះទេ? តើហេដ្ឋារច នាសម្ព័ន្ធនានារីកដូចផ្សិត ជាពិសេសអគារធំៗ ខុនដូខ្ពស់ៗ នៅរាជធានី និងតាមបណ្តាខេត្ត រួមជាមួយស្ពានថ្នល់ជាច្រើនកំពុងស្ថាបនាកាន់តែប្រសើរនោះតើម៉េចដែរ ។ ប្រការដែលសំ ខាន់គួរឲ្យកត់សម្គាល់ទៀតនោះគឺនៅពេលអស្ថេរភាពនយោបាយដូចពីមុន តើតម្លៃដីធ្លី និង អចលនទ្រព្យផ្សេងៗ ខ្ពស់ដូចពេលនេះទេ?

និយាយរួមទៅ បើអត់ខ្មោចអតីតបក្សប្រឆាំងមួយនឹង គឺពិតជាប្រជាពលរដ្ឋខ្មែរសប្បាយចិត្ត ណាស់ ព្រោះគ្មានការរំខានក្តីសប្បាយ និងការអភិវឌ្ឍប្រទេសជាតិ ។ បើបានជាស្លាប់ទៅ ហើយស្លាប់ទៅចុះ កុំមកលងបន្លាចភាពសុខសាន្តប្រជាពលរដ្ឋទៀតអី ៕ 

...

ដោយ៖ (នាយជាល)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print