តុលាការ​បង្គាប់​ឱ្យកង​កម្លាំង​សាធារណៈ​ ស្វែងរក​ចាប់ខ្លួន​លោក​ សម​ រង្ស៊ី​ និង​ បក្ខពួក​៧នាក់​ ពាក់ព័ន្ធ​បទល្មើស​ក្បត់ជាតិ​

ចែករំលែក៖

ភ្នំពេញ​៖​លោក​ កូយ​ សៅ​ អនុប្រធាន​និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ ដោយ​បញ្ជា​ដល់​កង​កម្លាំង​សាធារណៈ​ឱ្យ​ស្រាវជ្រាវ​រក​ចាប់​និង​នាំ​ខ្លួន​លោក​ សម​ រង្ស៊ី​ និង​ បក្ខពួក​៧នាក់​ ជា​អតីត​ថ្នាក់​ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ពាក់ព័ន្ធ​បទល្មើស​ក្បត់ជាតិ​ ។

នេះ​បេី​យោង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​របស់​តុលាការ​ ដែល​ ទេីប​ទទួល​បាន​នៅ​ល្ងាច​ថ្ងៃ​ទី​១៧​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ ។

លោក​ សម​ រង្ស៊ី​ និង​ បក្ខពួក​៧នាក់​ ផ្សេងទៀត​ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ ដោយ​ចោទប្រកាន់​ពី​បទ​”រួម​គំនិត​ក្បត់​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​”ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​និង​ទីកន្លែង​ផ្សេង​ទៀត​ តាម​មាត្រា​៤៥៣​ មាត្រា​៤៩៤​ មាត្រា​៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​ កាលពី​អំឡុង​ខែ​មករា​ ឆ្នាំ​២០១៩​ ។

ចំណាត់ការរបស់តុលាការ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី និង​ បក្ខពួក បានញុះញង់ឱ្យប្រជាពលរដ្ឋ និង​ ទាហាន ងើបប្រឆាំងរាជរដ្ឋាភិបាល​ស្រប​ច្បាប់​នៃ​កម្ពុជា​ ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឱ្យដឹងថា សកម្មភាពរបស់ លោក សម រង្ស៉ី និង​ បក្ខពួក​ គឺជាអំពើក្បត់ជាតិ ដែលញុះញង់ដើម្បីបង្កភាពវឹកវរក្នុងសង្គម៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print