តុលាការអាចនឹងលូកដៃ ក្នុងការបោះឆ្នោតនៅឥណ្ឌូនេស៊ី

ចែករំលែក៖

ប្រទេសឥណ្ឌូនេស៊ី៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo អាចនឹងបន្តដឹកនាំប្រទេស នៅអាណាត្តិទីពីរ ជាបន្តទៀត ក្រោយ លទ្ធផលបណ្តោះអាសន្ន ក្នុងការបោះឆ្នោតកាលពីថ្ងៃទី ១៧ខែមេសា ឃើញថា លោក Joko Widodo នាំមុខ គូប្រជែង។
ជាមួយគ្នានោះ គណបក្សប្រឆាំងដឹកនាំដោយលោក Prabowo Subianto ក៏បានប្រកាសថា ខ្លួនទទួលបានជ័យជំនៈ ដោយមានសន្លឹកឆ្នោតសកលគ្រាំទ្រខ្ពស់ ។ ចំណុចទាំងនោះហើយ អាចនឹងមានការប្រឈមមុខដាក់គ្នាកាន់តែតានតឹង ហើយតុលាការអាចនឹងចូលរួមនៅក្នុងការដោះស្រាយ ។
វិវាទក្រោយការបោះឆ្នោត ពិបាកនឹងដោះស្រាយដោយសំឡេងគាំទ្រ បេក្ខភាពទាំងពីររូប ប្រហាក់ប្រហែលគ្នា ។ ស្ថានភាពអាចនឹងបញ្ចប់ បានដូចកាលពីឆ្នាំ ២០១៤ ដោយពេលនោះតុលាការបានចូលរួម ដោះស្រាយ បញ្ហាប្រឈមមុខ ។
តាមលទ្ធផល បណ្តោះអាសន្ន លោក Widodo ទទួលបានសំឡេងគាំទ្រ ៥៤ភាគរយ នាំមុខគូប្រជែងលោក Prabowo ពី ៧-១១ភាគរយ ។ ប៉ុន្តែលោក Prabowo វិញនិយាយថា តាមលទ្ធផលស្ទង់មតិ លោកទទួលបានសន្លឹកឆ្នោតចាប់ពី៥២-៥៤ភាគរយ ។
ប្រធានាធិបតី  វីដូដូ ក៏បានលើកឡើងផងដែរថា លទ្ធផលបោះឆ្នោត បង្ហាញឲ្យឃើញថា លោកទទួលបានជ័យជំនៈបន្តដឹកនាំប្រទេសដែលមានប្រជាជនច្រើនលំដាប់ទី ៤លើពិភពលោក ។ ប៉ុន្តែលោកស្នើឲ្យអ្នកគាំទ្រ រងចាំការប្រកាសលទ្ធផលជាផ្លូវការ ពីគណៈកម្មការរៀបចំការបោះឆ្នោត ។
សូមបញ្ជាក់ថា ប្រជាជនឥណ្ឌូនេស៊ីប្រហែល១៩៣លាននាក់មានសិទ្ធិទៅបោះឆ្នោត។ ប្រទេសនេះ ប្រជាជនកាន់សាសនាមូស្លីមច្រើនបំផុតក្នុងពិភពលោក បានសម្រេចយកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ បោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួនតែមួយថ្ងៃគត់ ។ លទ្ធផលជាផ្លូវការ គណៈកម្មការបោះឆ្នោត រំពឹងថា នឹងប្រកាសនៅខែឧសភា ឆ្នាំ២០១៩ខាងមុខ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print