អ្នកក្លាហានកាន់ដាវសាម៉ូរ៉ៃ កាប់ចាក់គ្នានៅវត្តត្រឡែងកែង ថ្ងៃបុណ្យចូលឆ្នាំ ត្រូវចូលទ្រុងដូចក្តីខ្លួនបំណងប៉ងប្រាថ្នា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ នគរបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នេះ បានឃាត់ខ្លួនក្មេងទំនើងម្នាក់ដែលជាអ្នកក្លាហាន ស្បែកដាចកាន់ដាវសាម៉ូរ៉ៃ ដេញកាប់ចាក់គ្នានៅវត្តត្រឡែងកែង ខេត្តកំពង់ឆ្នាំងបានហើយ ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ៖ជនសង្ស័យឈ្មោះ កង សារឿន ហៅបារាំង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឱកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច។ ករណីហិង្សាដោយចេតនា នៅចំណុចខ្លាកូនភូមិផ្សារត្រាច ឃុំលង្វែក កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៥៖៤០នាទីល្ងាច ។
សូមបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនេះ បានប្រើដាវ សាម៉ូរ៉ៃដេញកាប់គ្នានៅចំណុចផ្លូវចូលវត្ត ត្រឡែងកែង ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យជាបក្ខពួកដទៃទៀតមួយចំនួនទៀត។
ប្រិយមិត្តពិតជាជ្រាបច្បាស់រួចហើយថ្ងៃ សំរាប់ថ្ងៃចូលឆ្នាំថ្មីនេះ គ្រប់គ្នាៗតែងតែសប្បាយរីករាយរាំលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយផងដែរ តែផ្ទុះទៅវិញបែរជាមានមនុស្សមួយចំនួន មកបង្ករឿងរ៉ាវទាស់ឈ្លោះគ្នាទៅវិញ ដោយយោងទៅតាមគណនីហ្វេសប៊ុក Yin Pheav បានជួបហេតុការណ៍នោះ ហើយបានថតវីដេអូពីក្នុងរថយន្ត ដោយផ្តិតរូបក្មេងទំនើងជាច្រើននាក់ ដេញកាប់យ៉ាងសាហាវ បណ្តាលឲ្យមានរបួសផងដែរ។
ក្មេងស្ទាវ២ក្រុម បានលើកគ្នា មកកាប់គ្នាយ៉ាងសាហាវ នៅថ្ងៃចូលឆ្នាំទី៣ នៅវត្តត្រឡែងកែង ដោយក្នុងនោះមហាជនបានសម្តែងការមិនពេញចិត្តចំពោះទង្វើក្មេងៗទាំងនោះ និងសំណូមពរអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនបង្ក ដោយសារតែមានទាំងរូបភាពនិងវីដេអូយ៉ាងច្បាស់ជាភស្តុតាង។
ចូលឆ្នាំកាន់ដាវ មានន័យថាប៉ុនប៉ងមនុស្សឃាត ឬក៏ មានបំណងបង្ករបួសស្នាមដល់អ្នកដ៏ទៃ។ ហើយបើឃើញមុខប៉ុណ្ណឹងហើយ ធ្វើសកម្មភាពកាប់សាហាវយ៉ាងនេះ បើចាប់ដាក់គុកមិនបានទេ អាជ្ញាធរ និងសមត្ថកិច្ចអាចរងការរិៈគន់៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print