បណ្តាក្រុមហ៊ុនអាមេរិក មិនអាចបោះបង់ Huaweiឡើយ

ចែករំលែក៖

បណ្តាក្រុមហ៊ុនបច្ចេកវិទ្យា​អាមេរិក និងក្រុមហ៊ុនចិន​Huawei ​មានទំនាក់ទំនងសហប្រតិបត្តិការ តាំងពីដើមមកមិនអាចខ្វះបានឡើយ ហើយពេលនេះ ក្រុមហ៊ុនអាមេរិក ព្យាយាមបន្តសហការណ៍និងអាចបន្តទំនាក់ទំនងអាជីវកម្មបានខ្លះជាមួយ Huawei ហើយស្របពេលជាមួយគ្នា គឺនៅតែត្រូវរក្សាការគោរពតាមច្បាប់របស់សហរដ្ឋអាមេរិក

ក្រុមហ៊ុន Huawei ត្រូវបានក្រសួងពាណិជ្ជកម្មអាមេរិកកត់ឈ្មោះចូលបញ្ជីខ្មៅ កាលពីខែមុន ដែលបានហាមក្រុមហ៊ុនទាំងឡាយដែលកំពុងផ្គត់ផ្គង់ Huawei នូវគ្រឿងបន្លាស់ផលិតឡើងដោយវត្ថុធាតុដើមយកពីអាមេរិក បន្តការរកស៊ីជាមួយ Huawei ដោយពុំមានអាជ្ញាប័ណ្ណនោះ ការដឹកជញ្ជូនគ្រឿងបន្លាស់ដើម្បីផ្គត់ផ្គង់ឲ្យ Huawei ត្រូវបានផ្អាកមួយរយៈ ខណៈដែលក្រុមហ៊ុនអាមេរិកបានយកពេល ទៅវាយតម្លៃលើបម្រាមនេះ។

យ៉ាងណាមិញ បើតាមសេចក្តីរាយការណ៍របស់ The Wall Street Journal ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំមួយឈ្មោះថា Micron Technology Inc. បានប្រកាសថា ខ្លួនបានបន្តការផ្គត់ផ្គង់មួយចំនួនឡើងវិញជាមួយ Huawei បន្ទាប់ពីការសម្រេចថា ការផ្គត់ផ្គង់ ទាំងប៉ុន្មាននោះមិនល្មើសនឹងច្បាប់អាមេរិក។ រីឯក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm វិញ ក៏បានបន្តការផ្គត់ផ្គង់គ្រឿងបន្លាស់ខ្លះៗទៅកាន់ Huawei ផងដែរ ក្រោយរកឃើញថា គ្រឿងបន្លាស់ទាំងនោះ ត្រូវបានអនុញ្ញាតឲ្យធ្វើអាជីវកម្ម នៅក្រោមច្បាប់របស់ ក្រសួងពាណិជ្ជកម្មអាមេរិក។ ចំណែកក្រុមហ៊ុនបន្ទះឈីប Intel ក៏ដូចគ្នា ខណៈក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត សុទ្ធតែកំពុងរិះរកមធ្យោបាយ ។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Wall Street Journal ក្រុមហ៊ុនអាមេរិកកាន់តែច្រើនឡើង កំពុងព្យាយាមដើរលើខ្សែដ៏តូចឆ្មាមួយ គឺរវាងការបំពេញតាមកិច្ចសន្យារបស់ពួកគេ ហើយបន្តការរកស៊ីជាមួយ Huawei ដើម្បីកុំឲ្យទទួលរងការខាតបង់ ប៉ុន្តែទន្ទឹមគ្នានេះគឺមិនឲ្យល្មើសនឹងការដាក់កំហិត​របស់រដ្ឋាភិបាលអាមេរិក ស្តីពីការនាំចេញបច្ចេកវិទ្យាឲ្យទៅ Huawei ឡើយ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print