យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់កាណាដា ដែលមានអ្នកដំណើរនៅលើយន្តហោះដល់ទៅជាង២៨០នាក់ ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅក្នុង រដ្ឋហាវៃ អាមេរិក ដោយមានបញ្ហាម៉ាស៊ីន ។ ជាភព្វសំណាងយន្តហោះចុះចតដោយសុវត្ថិភាព ប៉ុន្តែបណ្តាលឲ្យមានអ្នករងរបួស ស្រាល៣៧ផងដែរ។
ក្រុមហ៊ុនហោះហើរ (អ៊ែរកាណាដា ) បានបញ្ជាក់ថា៖ ជើងហោះហើរមួយពីទីក្រុង Vancouver ប្រទេសកាណាដា ទៅកាន់ទីក្រុង Sydney ប្រទេសអ៊ូស្ត្រាលី ហើយខណៈកំពុងហោះហើរចេញពីទីក្រុង Toronto ស្រាប់តែជួបនូវបញ្ហាចលាចលភ្លាមៗនៅក្នុងយន្តហោះ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បណ្តាលឲ្យអ្នកដំណើរជាង៣០នាក់រងរបួស ។
ប្រភពបញ្ជាក់ថា ជើងហោះហើរ AC33 នេះបានបង្វែរទិសដៅចុះចតបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Honolulu រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ហើយបានចុះចតដោយជោគជ័យនៅវេលាម៉ោង៦និង៤៦នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) នៅទីនោះ បុគ្គលិកពេទ្យបានប្រចាំការដើម្បីពិនិត្យព្យាបាលអ្នករងរបួស។
លោក Peter Fitzpatrick អ្នកនាំពាក្យ អ៊ែរកាណាដា បានថ្លែងថា មកដល់ពេលនេះមន្ត្រីសង្គ្រោះបន្ទាន់ទីក្រុង Honolulu បានផ្តល់ដំណឹងចុងក្រោយ មនុស្ស៣៧នាក់រងរបួស ។ ៩នាក់រងរបួសធ្ងន់ និង២១នាក់រងរបួសស្រាល ។ ចំណែក៧នាក់ទៀតសម្រេចបញ្ជូនចូលកាន់មន្ទីរពេទ្យ ។
យន្តហោះអ៊ែរកាណាដាជួបជួបចលាចលនេះ ជាយន្តហោះ ប៊ូអីង ៧៧៧-២០០ ដឹកមនុស្ស២៦៩នាក់ និងអាកាយានិក១៥នាក់ ។ អ្នករងរបួសភាគច្រើនរបួសនៅត្រង់ក, ខ្នង និងរលាត់ស្បែក ទាំងក្មេង និងមនុស្សចាស់ ៕
ដោយ៖ មែវ សាធី