ឋានៈដល់អនុប្រធានអង្គភាពចុះបញ្ជី និងផ្ដល់បណ្ណបើកបរយានយន្ត មានចរិកមិនថ្លៃថ្នូ ….ទីបំផុត ត្រូវបានដាក់ពិន័យស្ត្រីចរិកអន់ ឥតមាយាទនេះហើយ

ចែករំលែក៖

ខេត្តសៀមរាប៖ ខ្លួនមានឋានៈដល់តួនាទី ជាអនុប្រធានអង្គភាពចុះបញ្ជី និងផ្ដល់បណ្ណបើកបរយានយន្ដ នៃមន្ទីរសាធារណការខេត្តសៀមរាប ទៅហើយមិនគួរចរិកអន់ បញ្ចេញកាយវិការគ្មានសីលធម៍មកលើ អ្នកយកឡានទៅចុៈបញ្ជីយានយន្តសោះ និងល្បីក៏ក្រើកពេញហ្វេសប៊ុក…ទីបំផុតស្ត្រី ម្នាក់ ដែលលើកជើងឆ្កិះស្លាកលេខរថយន្តរបស់ពលរដ្ឋ ត្រូវបានដាក់ពិន័យហើយ។
មន្ត្រីបានបញ្ជាក់ថា ខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានសម្រេចដាក់ពិន័យលោកស្រី ស៊ីម សុផាត តួនាទី អនុប្រធានអង្គភាពចុះបញ្ជី និងផ្ដល់បណ្ណបើកបរយានយន្ដ ដែលមានកាយវិការមិនសមរម្យដាក់ប្រជាពលរដ្ឋ ដោយលើកជើងឆ្កិះស្លាកលេខឡាន ហាក់បីដូចជាមើលងាយដល់ម្ចាស់រថយន្ដ ជាមួយនិងការថតបង្ហោះផ្អើលពេញហ្វេសប៊ុក។
បើយោងតាមលិខិតបង្គាប់ការរបស់លោក គី វិរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលបណ្ដាញសារព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ បានកំណត់ដោយលោកស្រី ស៊ីម សុផាត ត្រូវមកបម្រើការងារនៅការិយាល័យកិច្ចការទូទៅ នៃមន្ទីរសាធារណការ ហើយត្រូវបង្ហាញខ្លួននៅរៀងរាល់ម៉ោងធ្វើការ។
សូមជម្រាបថា កាលពីពេលកន្លងទៅថ្មីៗនេះ តាមរយៈបណ្ដាញសង្គម បានធ្វើការចែកចាយជាបន្ដបន្ទាប់ នូវរូបថតមួយសន្លឹករបស់ មន្ដ្រីសាធារណការខេត្តសៀមរាប ដោយឃើញស្ដ្រីម្នាក់បានលើកជើងទៅឆ្កិះស្លាកឡានរបស់ប្រជាពលរដ្ឋ។ សកម្មភាពនេះ ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ហាក់ដូចជាមើលងាយមើលថោក ទៅដល់ម្ចាស់រថយន្ដ។ ក្នុងនោះខាងក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំការយោគយល់អធ្យាស្រ័យ ចំពោះករណីដែលបានកើតឡើងខាង ដូចរូបភាពខាងលើនេះ ទោះដោយចេតនាក្តី ឬអចេតនាក្តី។ យើងខ្ញុំនឹងធ្វើការណែនាំ ឲ្យមន្ត្រីរូបនោះ ធ្វើការកែសម្រួលឥរិយាបទបំពេញការងារ ដើម្បីកុំឲ្យករណីបែបនេះកើតមានឡើង។ ហើយប្រសិនបើមានកើតឡើងទៀត យើងខ្ញុំនឹងចាត់វិធានការរដ្ឋបាល តាមនីតិវិធី ជាកំហិត។ សូមអរគុណ!….៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print