សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបើកកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤នៅខេត្តសៀមរាប

     ក្រសួងសុខាភិបាលនៃកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនិងជាប្រធានប្តូរវេនរដ្ឋមន្រ្តីសុខាភិបាលអាស៊ាននិងដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ខែសីហាឆ្នាំ២០១៩នៅខេត្តសៀមរាប។

      កិច្ចប្រជុំនេះត្រូវបានរៀបចំរៀងរាល់ពីរឆ្នាំម្តងជាលក្ខណៈប្តូរវេនដែលរួមមាន១៖កិច្ចប្រជុំត្រៀមឧត្តមមន្រ្តីសុខាភិបាលអាស៊ានអាស៊ានបូកបីនិងអាស៊ានចិននិង២៖កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានអាស៊ានបូកបីនិងអាស៊ានចិនក្រោមប្រធានបទ«លើកកម្ពស់សុខភាពប្រជាជនអាស៊ានទាំងមូល»

      កិច្ចប្រជុំនេះនឹងពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗចំនួនបួនគឺ៖. ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយនិងអន់គុណភាព, .ការធានានិរន្តរភាពហិរញ្ញប្បទានសេវាថែទាំសុខភាព, . ការពង្រឹងសមត្ថភាពក្នុងការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិរបស់អង្គការសុខភាពពិភពលោកនិង៤៖នវានុវត្តន៍នៃការពង្រឹងសេវាថែទាំសុខភាព។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសសមាជិកអាស៊ានទាំង១០អាស៊ានបូកបី(ចិនជប៉ុនកូរ៉េ) អគ្គលេខាធិការអាស៊ាននិងប្រតិភូអមដំណើរសរុបប្រមាណ៣០០នាក់។កិច្ចប្រជុំក៏នឹងពិភាក្សានិងអនុម័តនូវរបៀបវារៈអាទិភាពសំខាន់ៗមួយចំនួនផងដែរ៕

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print