ចាប់បានក្រុមឈូសដីរដ្ឋនៅស្រុកទឹកផុស៤នាក់ មួយសន្ទុះរត់រួចអស់ម្នាក់វិញ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ១នាក់ក្នុងចំណោបក្ខពួកចំនួន៤នាក់ដែលត្រួវសមត្ថកិច្ចឃាត់ខ្លួន ករណីឈូសឆាយដី ព្រៃរបស់រដ្ឋ នៅចំណុចគូម៉ា ស្ថិតក្នុងភូមិទំនប់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ បានរត់គេចខ្លួនម្នាក់ក្នុងពេលដែលសមត្ថកិច្ចបានបញ្ជូនយកមកកាន់ផ្នែករដ្ឋបាលព្រៃឈើរមាស ។
​តាមប្រភពបានអោយដឹងថា ជនសង្ស័យនេះបានរត់គេខ្លួនកាលពីថ្ងៃទី៦ ខែកញ្ញា​ ក្រោយពេលចាប់ខ្លួន១ថ្ងៃ ក្នុងពេលដែលកំពុងបញ្ជូនមករដ្ឋបាលព្រៃឈើរមាស ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។ ជនសង្ស័យនេះមិនត្រូវបានគេប្រាប់អំពីអត្តសញ្ញាណនោះនៅឡើយទេ ។
ប្រធាន មន្ទី កសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន នៅថ្ងៃនេះបានបញ្ជាក់ប្រាប់ ករណីជនសង្ស័យឈូសឆាយដីព្រៃដែលបានលួយចរត់នោះគឺមានពិតប្រាកដមែន រត់ទៅម្នាក់ ក្នុងចំណោមបក្ខពួកចំនួន៤នាក់ ។ ហើយករណីនេះលោកកំពុងស្នើទៅស្ថាប័នអយ្យកាដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យនេះហើយ ។
​គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនគរបាលខេត្ត សហការជាមួយនគរបាលស្រុក និង សមត្ថកិច្ចរដ្ឋបាលព្រៃឈើ ចុះធ្វើការបង្ក្រាប ក្រុមអ្នកចូលលួចឈូសឆាយដីព្រៃរបស់រដ្ឋស្ថិតក្នុង ភូមិទំនប់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ដែលក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ក្រុមឈូសឆាយដីព្រៃបានចំនួន៤នាក់ និង ត្រាក់ទ័រចំនួន៣គ្រឿងផងដែរ ដែលបានធ្វើសកម្មភាពឈូសឆាយដីព្រៃនេះ ក្រោយពេលចាប់បានសមត្ថកិច្ចបាននាំជនសង្ស័យពីទីតាំងឈូសឆាយយកមកផ្នែករដ្ឋបាលព្រៃឈើរមាសស្រុកទឹកផុស ប៉ុន្តែក្នុងពេលបញ្ជូនមក ជនសង្ស័យ១នាក់ ក្នុងចំណោមបក្ខពួក៤នាក់ បានរត់គេចខ្លួនបាត់ ។
​គួរបញ្ជាក់ថា ក្នុងមួយរយៈពេលចុងក្រោយនេះ ការរំលោភឈូស ឆាយដីព្រៃរបស់ រដ្ឋ ក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំងត្រូវបានគេមើលឃើញថា មានសកម្មភាពកាន់តែខ្លាំងទៅៗនៅស្ទើរគ្រប់ទីកន្លែង ខណៈដែលតម្លៃដីកាន់តែកើនឡើន ហើយការឃុបឃិតគ្នា កាន់តែមានលក្ខណៈធ្វើឡើងជាប្រព័ន្ធ ដែលភាគច្រើនជាក្រុមឈ្មួញធំៗ បានប្រព្រឹទ្ធជាមួយនិងថ្នាក់មូលដ្ឋានចំនួន៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print