ករណីថតរូបភាពឬវីដេអូអាសអាភាសគំរាមទារប្រាក់(Sex Extortion)ជាច្រើនកំពុងកើតមានឡើងនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមប្រភពព័ត៍មានពីនាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទង្វើរបស់ជនខិលខូចមួយចំនួន បានប្រើប្រាស់ថតរូបភាពឬវីដេអូអាសអាភាសគំរាមទារប្រាក់(Sex Extortion)ជាច្រើនកំពុងកើតមានឡើងនៅកម្ពុជា ហើយពលរដ្ឋកម្ពុជាយើងត្រូវតែទប់ស្កាត់លើករណីនេះ ។

បើតាមការប្រកាសរបស់នាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃបានឲ្យដឹងទៀតថា ជនល្មើសបានប្រើប្រាស់នូវមធ្យោបាយមួយចំនួនដើម្បីអូសទាញទឹកចិត្តរបស់ជនរងគ្រោះដូចជា ៖ ទី១,ប្រើប្រាស់នារីស្អាតៗ ដើម្បីទាក់ទាញជនរងគ្រោះធ្វើការសន្ទនាអនឡាញ ប្រើប្រាស់សកម្មភាពស្រើបស្រាល អូសទាញជនរងគ្រោះប្រព្រឹត្តសកម្មភាពរួមភេទ មុខកុំព្យូទ័រ ឬ ទូរស័ព្ទដៃ និងធ្វើការថតសកម្មភាពទាំងនោះគំរាមទារប្រាក់។ ទី២,ប្រើប្រាស់គេហទំព័រអាសអាភាស បញ្ចូលកម្មវិធីសន្ទនាអនឡាញ ឬផ្ទាំងបើកវីដេអូដែលបញ្ជាWebcamដើម្បីលួចថតសកម្មភាពជនរងគ្រោះ និងធ្វើការគំរាមទារប្រាក់។ ទី៣,ប្រើប្រាស់ មធ្យោបាយផ្សេងៗក្នុងការចម្លងមេរោគទៅកាន់ម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃ ប្រើប្រាស់ Web c am ថតសកម្មភាពផ្សេងៗនិងធ្វើការគំរាមទារប្រាក់ជាដើម។

នាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមថា ដើម្បីទប់ស្កាត់ទង្វើទាំងនេះ ជនរងគ្រោះត្រូវធ្វើការទំនាក់ទំនងដូចខាងក្រោយ៖១-អញ្ជើញជួបជាមួយមន្ត្រីជំនាញដើម្បីធ្វើការប្រឹក្សា ដាក់ពាក្យបណ្តឹង និងស្វែងរកជនល្មើស។ ២-ការបង់ប្រាក់មិនមែនជាមធ្យោបាយ ព្រោះអ្នកនឹងត្រូវបង់បន្តបន្ទាប់។ ៣-ធ្វើការបិទគណនីបណ្តាញសង្គមបណ្តោះអាសន្ន។ ៤-ប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ស្កេន និងសម្អាតមេរោគក្នុងម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃ និង៥-ប្រើប្រាស់ Sticker បិទ Webcam នៅពេលមិនប្រើប្រាស់៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print