កម្ពុជា​-វៀតណាម​-ឡាវ​ បេីកកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្រ្តីត្រីភាគី/ទ្វេភាគី លើកទី១៨ ស្តីពីកិច្ចសហ​ប្រតិបត្តិត្រួតពិនិត្យគ្រឿងញៀន

ចែករំលែក៖

រដ្ឋធានីហាណូយ​៖ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០១៩ នាយឧត្តម​សេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ​​ប្រឆាំងគ្រឿងញៀន​ អមដំណើរដោយ ​ នាយ​ឧត្តម​​សេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធ​​ប្រឆាំង​គ្រឿង​​​ញៀន​បានដឹកនាំប្រតិភូកម្ពុជា​ ដែលមានសមាសភាពជា​មន្រ្តី​ជាន់​ខ្ពស់ ជាតំណាង​ក្រសួងសុខាភិបាល ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ អគ្គស្នង​ការដ្ឋាននគរ​បាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ទីរប្រឆាំង​គ្រឿង​ញៀន អភិបាលរងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម និងស្នងការរង​នគរបាលខេត្តជាប់ព្រំដែន កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម​ សរុបចំនួនជាង៣០នាក់​ ទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្រ្តី ត្រីភាគី ទ្វេភាគីលើកទី១៨​ ​កម្ពុជា​-ឡាវ-វៀតណាម ស្តីពីកិច្ចសហ​ប្រតិបត្តិត្រួតពិនិត្យគ្រឿងញៀន ត្រូវ​បាន​រៀបចំ​ឡើង​នៅ​រដ្ឋធានីហាណូយ ប្រទេសវៀតណាម ។​
កិច្ចប្រជុំ​ធ្វេីជាទៀងទាត់ផ្លាស់ប្តូរវេនធ្វេីម្ចាស់ផ្ទះ​ ហេីយកិច្ចប្រជុំលេីកទី១៨​នេះបានធ្វើការពិនិត្យ ពិភាក្សា លើបញ្ហាជារួមមួយចំនួនដូចជា៖
១.សភាពការណ៍គ្រឿងញៀន និង ស្ថានភាពបទល្មើស​គ្រឿង​ញៀនក្នុងប្រទេសទាំងបី ពិសេសនៅតាមតំបន់ព្រំដែន​
២.លទ្ធផល នៃកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកលើជំនាញសំខាន់ៗរួមមាន៖
-អប់រំផ្សព្វផ្សាយ
-អនុវត្តច្បាប់
-ការព្យាបាលស្តារនីតិសម្បទា
-ការស៊េីបអង្កេត​រួមគ្នា និងការចែករំលែកផ្លាស់ប្តូរព័ត៌មានឱ្យគ្នាទៅវិញទៅមក
៣.កិច្ចសហការបង្រ្កាបបទល្មើសគ្រឿងញៀន​តាមបណ្តាយព្រំដែនក្នុងពេលកន្លងមក
៤.ការផ្ទៀងផ្ទាត់ និងពិនិត្យព័ត៌មាន, ការបង្កើតករណី​ស៊ើប​អង្កេត​​គ្រឿង​ញៀនដោយផ្អែកលើបញ្ជីឯកសារ​, ការកត់ត្រា​មុខសញ្ញាសង្ស័យដែលបានផ្តល់ដោយប្រទេសសមាជិក​
៥.អនុសាសន៍ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុង​ពេល​អនា​គត៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print