ប្រទេសហ្វីលីពីន៖ កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ហេតុការណ៍រញ្ជួយដី ទ្រង់ទ្រាយធំ ៦.៤រ៉ិចទ័រ ជម្រៅ១៤គីឡូម៉ែត្រ វាយប្រហារ នៅភាគខាងត្បូង របស់ប្រទេសហ្វីលីពីន បង្កឲ្យមនុស្ស ស្លាប់, រងរបួស, រលំផ្ទះសម្បែង ជាពិសេស បណ្តាលឲ្យអគ្គិភ័យ ឆាបឆេះផ្សារទំនើប Gaisano កម្ពស់៣ជាន់តែម្តង ។
ភ្នាក់ងារ សិក្សាស្រាវជ្រាវអំពីការរញ្ជួយដី និងភូមិសាស្ត្រអាមេរិក (USGS)បានបញ្ជាក់ថា ក្រោយការរញ្ជួយដី ៦.៤រីចទ័រ នៅមានការរញ្ជួយដី ២លើកបន្តបន្ទាប់គ្នាទៀតផងដែរ ។ មនុស្សជាច្រើននាក់ ត្រូវបានជម្លៀសខ្លួនចេញពីទីលំនៅឋាន ទៅរកទីសុវត្ថិភាព ។
មន្ត្រីហ្វីលីពីនបញ្ជាក់ប្រាប់ប្រភពព័ត៌មានថា ៖ កុមារម្នាក់បានស្លាប់ ដោយសារបាក់រលំផ្ទះ សង្កត់ ស្ថិតនៅ ទីក្រុង ដាតូស ប៉ាឡាស ខណៈមនុស្ស នៅជិតទីប្រជុំ តូលូណាន ៤នាក់ផ្សេងទៀត រងរបួស ។ នៅទីនោះ ផ្ទះ ២ខ្នង បានបាក់រលំ ។ ផ្សារទំនើងមួយនៅទីក្រុង ចេនឺរ៉ល សានតូស ត្រូវអគ្គិឆាបឆេះ ក្រោយហេតុការណ៍រញ្ជួយដីកើតឡើងភ្លាមៗ ។
នៅទីក្រុង មីនដាណាវ មិនមាន សេចក្តីរាយការណ៍ថា៖ មានមនុស្សស្លាប់នោះទេ ។ ប៉ុន្តែនៅទីក្រុង ម៉ាងសេសេ មនុស្ស២០នាក់បានរងរបួស ។ ជាមួយគ្នានេះ នៅទីក្រុង មឡាំង មនុស្ស ៣នាក់រងរបួស ។ យ៉ាងណាក៏ដោយ ការរញ្ជួយដីនេះ មិនបង្កឲ្យមានរលកយក្សស៊ូ ណាមិនោះទេ ។
អ្នកយាមល្បាតម្នាក់ ឈ្មោះ សីលីណា សារតេ បានប្រាប់ប្រភព AFP តាមទូរស័ព្ទ ពីទីប្រជុំ ជន បានសាឡាន(Bansalan)ថា “យើងបានរត់ចេញពីស្ថានីយប៉ូលីស ហើយ យើងក៏បាន អនុញ្ញាតឱ្យអ្នកទោសនៅឯពន្ធនាគារក្នុងទីក្រុងបានសាឡាននេះចាកចេញផងដែរ ដើម្បីសុវត្ថិភាព” ។ លោកស្រីបាននិយាយថា អ្នកទោស១០ នាក់ ត្រូវបានដាក់ខ្នោះ ហើយអនុញ្ញាតឲ្យនៅខាងក្រៅពន្ធនាគារបណ្តោះអាសន្ន ៕
ដោយ៖ មែវ សាធី