ក្រុមភេរវកម្មដែលអាមេរិកចាប់ឃុំខ្លួន នៅស៊ីរីទាមទារ សូមអោយមានការកាត់ទោសទៅតាមផ្លូវច្បាប់

ចែករំលែក៖

សុីរី៖ ភេរវករដែលអាមេរិកចាប់ឃុំខ្លួនក្នុងប្រទេស មិនមែនជាមនុស្សអាក្រក់ទាំងអស់នោះឡើយ ដោយខ្លះត្រូវក្រុមភេរវកម្ម​ចាប់បង្ខំឲ្យចូលបម្រើការក្នុងជួរកងទ័ព​បង្កើត រដ្ឋអ៊ីស្លាម IS ។​ ទាំង​នោះហើយបានជាក្រុមភេរវកម្មដែលជាប់ឃុំនៅក្នុងគុកតូចចង្អៀតទាមទារកាត់ទោសទៅតាមផ្លូវច្បាប់។
ខ្មាន់កាំភ្លើង​ក្រុមភេរវកម្ម​ រដ្ឋអ៊ីស្លាម IS ប្រមាណ​១២ពាន់នាក់ ត្រូវបានអាមេរិកឃុំខ្លួន នៅក្នុងគុក ៧កន្លែងផ្សេងគ្នា នៅលើទឹកដីស៊ីរី ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយ ក្រុមជនជាតិឃឺដ​​ ។ ការចាប់ឃុំខ្លួននោះតាំងពីពេល ក្រុម​ IS ដួលរលំនៅក្នុងប្រទេសស៊ីរី​។​ នៅក្នុងគុកនោះ​មិនខុសអ្វី ពីនរកលោកកិយនោះឡើយ​។
អ្នកទោស រដ្ឋ អ៊ីស្លាម ១ភាគ​៣ ដែលបានឃុំខ្លួនគឺជាមកពីបរទេស​ ក្នុងនោះមានរាប់រយ នាក់​មកពីអង់គ្លេស​។ ពេលថ្មីៗនេះ សារព័ត៌មាន The Sun ​បានផ្សព្វផ្សាយរូបភាព ដែលថត នៅ​ក្នុងគុកឃុំក្រុមភេរវកម្ម បង្ហាញឲ្យឃើញថា អ្នកទោស ត្រូវ ដែក អង្គុយ ប្រជ្រៀតគ្នាក្នុង បន្ទប់តូចចង្អៀតឃុំអ្នកទោសជាង ៥ពាន់នាក់ ​ស្ថិតនៅក្នុងគុក មួយកន្លែងក្នុងចំណោម​៧​កន្លែង នៅទឹកដីស៊ីរី។
អ្នកទោសទាំងអស់នោះត្រូវស្លៀកពាក់អាវ ខោ ពណ៌ទឹកក្រូច ដូចទៅនឹងអ្នកទោស ដែលត្រូវ ប្រហារជីវិត​​។ នៅក្នុងឃ្លីបវីដេអូ ដែលបានបង្ហាញ​ឲ្យឃើញថា អ្នកទោសត្រូវបានបង្ខំឲ្យ​ កោរ​សក់ និងពុកមាត់ ​ពុកចង្កា ​ទាំងអស់។ នៅពេលដេក អ្នកទោស រដ្ឋអ៊ីស្លាម ដេកបាន តែមួយ​ចំហៀងខ្លួនតែប៉ុណ្ណោះ ដោយកន្លែងចង្អៀត​។
សារព័ត៌មាន​ The Times ​បានផ្សាយថា អ្នកទោស ភាគច្រើននៅក្នុង​គុកខាងលើ​បានអំពាវនាវ ឲ្យ មានការកាត់ទោសទៅតាមផ្លូវច្បាប់​។​ អ្នកទោសម្នាក់ មកពីប្រទេសគេនយ៉ា បានស្រែកថា​«យើងចង់ទទួលបានការកាត់ទោស យ៉ាងហោចណាស់បានម្តង​»។ចំណែកអ្នកទោស ជនជាតិ កាណាដា បានស្រែកត្រហូយយំថា​«​យើងមិនទទួលបានសិទ្ធិអ្វីទាំង​អស់ ទាំងសិទ្ធិទទួលបានការកាត់ក្តីត្រឹមត្រូវ​»។
មិនត្រឹមតែក្រុមភេរវកម្ម​ IS ​ដែលបានឃុំខ្លួននៅក្នុងគុកតូចចង្អៀតនោះឡើយ សូម្បីតែប្រពន្ធ​កូនរបស់ពួកគេ ក៏ត្រូវរស់នៅក្នុងជំរុំជនភៀសខ្លួនតូចចង្អៀត កង្វះស្បៀងអាហារ ផងដែរ​។ កន្លងមក អាមេរិក បានស្នើដល់ប្រទេសដែលមានពលរដ្ឋរបស់ខ្លួន ជាអ្នកទោស ឲ្យទទួល​យក​ទៅដាក់គុកនៅក្នុងប្រទេសរបស់ខ្លួនវិញ​ ប៉ុន្តែមិនមានប្រទេសណាមួយ​ព្រមទទួលនោះ​ឡើយ​។ ពេលខ្លះអាមេរិក​ក៏បានព្រមានថានឹងដោះលែង​អ្នកទោសភេរវកម្មទាំងនោះ​ឲ្យចូលទៅតំបន់អឺរ៉ុវិញ​ ពេលអឺរ៉ុបមិនស្តាប់តាមអាមេរិកនោះ៕

...

មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print