កុំឲ្យច្រណែនគ្នា តួកគីសាកល្បងទាំងមីស៊ីលទិញពីរុស្សី និងយន្តហោះចម្បាំង ទិញពីអាមេរិក

ចែករំលែក៖

ប្រទេសតួកគី៖ សារព័ត៌មាន The National នៅថ្ងៃទី ២៦ ខែវិច្ឆិកា បាន ផ្សាយថា តួកគីបានសាកល្បងប្រព័ន្ធការពារដែនអាកាសទិញពីរុស្ស៊ីគឺ S-400 ជាមួយនិងយន្ដហោះចម្បាំងរបស់អាមេរិក F-16 ហើយនិងប្រព័ន្ធរ៉ាដា របស់វាផងដែរ ។
រុស្ស៊ីជាប្រទេសតែមួយគត់នៅក្នុងសម្ព័ន្ធណាតូ ដែលតួកគីបានទិញ មីស៊ីលពីរុស្ស៊ី បើទោះបីរងការថ្កោលទោសយ៉ាងខ្លាំងពី ប្រទេសក្នុងតំបន់ ក្នុងនោះមានអាមេរិក
បណ្ដាញផ្សព្វផ្សាយរបស់តួកគី បានឲ្យដឹងថា កងទ័ពតួកគី បានបើកយន្ដហោះចម្បាំង F-16 នៅពីលើទីក្រុងអង់ការ៉ា ដើម្បីសាកល្បងប្រព័ន្ធការពារមីស៊ីល S-400 រុស្ស៊ី ដែលតួកគី បានទិញពីប្រទេសរុស្ស៊ី បើទោះជាមានការប្រឆាំងពីអាមេរិក និង អង្គការណាតូ ចំពោះកិច្ចព្រមព្រៀងនេះក្ដី។ ចាប់តាំងពីពេលនោះមក អាមេរិក តែងតែស្វែងរកវិធានការផ្សេងៗ ដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសតួកគី ដោយរួមទាំងការលុបចោលយន្ដហោះចម្បាំងបំបាំងកាយ F-35 និងកម្មវិធី F-35 បន្ថែមទៀតផង។
ប្រភពព័ត៌មានដដែល បានបន្ដថា យន្ដហោះចម្បាំង F-16 និងយន្ដហោះចម្បាំងដទៃទៀតរបស់កងទ័ពអាកាសតួកគី បានហោះពីលើទីក្រុងអង់ការ៉ា ដើម្បីសាកល្បងជាមួយនឹងប្រព័ន្ធការពារដែន អាកាសរុស្ស៊ី ដែលបានទិញ កាលពីអំឡុងខែកក្កដា និងខែកញ្ញា។
ទោះជាយ៉ាងណា មន្ដ្រីជំនាញរបស់អាមេរិក នៅតែគិតថា តួកគី នឹងមិនអាចបោះបង់ចោលប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី នោះឡើយ ព្រោះតួកគីបានចំណាយលុយ ២,៥ពាន់លានដុល្លារអាមេរិក សម្រាប់ទិញគ្រឿងសឹកទាំងនេះ។ ដូច្នេះប្រាកដណាស់ថា តួកគីនឹងមិនប្រើប្រាស់ប្រព័ន្ធការពារអាកាសផ្សេងទៀតឡើយ។ តួកគី ក៏កំពុងតែប្រថុយប្រថានប្រកបដោយគ្រោះថ្នាក់ជាមួយនឹងទណ្ឌកម្មរបស់អាមេរិក៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print