ពិតជាគួឲ្យសរសើរមែន អ្នកគ្រូពេទ្យត្រូវអ្នកជំងឺទាត់ធាក់ហើយនៅតែ ព្យាយាមលួងលោមអ្នកជំងឺទៀត ដោយក្តីអត់ធ្មត់បំផុត

ចែករំលែក៖

ប្រទេសចិន៖ ចិត្តសណ្តោស លើកទឹកចិត្ត លួងលោម ផ្តល់កម្លាំង​ចិត្ត …គឺជាកត្តាសំខាន់បំផុតដែលគ្រូពេទ្យម្នាក់ៗត្រូវតែមាន។ ប៉ុន្តែនៅក្នុងសង្គមពិតប្រាកដ​បែជាផ្ទុយទៅវិញ ខណៈកម្រមានគ្រូពេទ្យចិត្តធ្ងន់។ រយៈពេលកន្លងមក គិលានុបដ្ឋាយិកា មួយរូបបានធ្វើឱ្យមនុស្សគ្រប់គ្នាកោតសរសើរ គោរពស្រឡាញ់យ៉ាងខ្លាំង ដោយសារតែភាពអត់ធ្មត់​​ បំពេញតួនាទីជាគ្រូពេទ្យបានយ៉ាងល្អបំផុត​ មិនធ្លាប់មាន បើទោះបី​ត្រូវអ្នកជំងឺ ទាត់ផង ធាក់ផង​នោះ។

ក្រោយពេលឃ្លីបវីដេអូស្តីពីសកម្មភាពបង្ហោះលើបណ្តាញសង្គម ទទួលបានការចាប់អារម្មណ៍​ លើកទឹកចិត្ត កោតសរសើរ យ៉ាងខ្លាំង​។ វីដេអូនោះ ទទួលបានការចែករំលែក ជាច្រើនលើបណ្តាញសង្គម​។ ហេតុការខាងលើកើតឡើងនៅក្នុងមន្ទីរពេទ្យ​ ខេត្ត ហៃណាម​ប្រទេសចិន នៅពេលដែល កិលានុបដ្ឋាយិកា​ កំពុងបញ្ជូនអ្នកជំងឺ​ ចូលក្នុងបន្ទប់។ អ្នកជំងឺឈឺចាប់​ខ្លាំងពេកក៏បានទាត់ធាក់ ទៅលើ កិលានុបដ្ឋាយិកា ជាច្រើនជើង​​ តែនាង​មិនខឹងឡើយថែមទាំង លួងលោមអ្នកជំងឺ លើកទឹកចិត្ត​​​ បញ្ចុះបញ្ជូលឲ្យចិត្តស្ងប់ទៀតផង​។

ក្រោយសកម្មភាពដ៏ល្អខាងលើ​បានចែកចាយពេញបណ្តាញសង្គម​ ក្រុមអ្នកសារព័ត៌មានក៏បានស្វែងរកសម្ភាសន៍នាង។​ កិលានុបដ្ឋាយិកា​ ចិត្តស្ងប់មិនចេះខឹងខាងលើ​ បានឲ្យដឹងថា នាងបានចូលធ្វើការនៅក្នុងមន្ទីរពេទ្យ​នេះជាង​កន្លះឆ្នាំតែប៉ុណ្ណោះ ហើយនេះជាលើកទីមួយ ដែលនាងជួបករណីនេះ។

នាងបានលើកឡើងថា ដោយសារតែអ្នកជំងឺឈឺចាប់ខ្លាំងពេកមិនអាច​ទប់អារម្មណ៍របស់ខ្លួនបាន​ទើបមានសកម្មភាព បែបនេះ។ នាង​មិនដែលខឹងនិងទង្វើបែបនេះរបស់អ្នកជំងឺឡើយ​។ អ្នកឈឺតែងតែមានស្មារតីមិនល្អ ក្នុងនាមជាគ្រូពេទ្យ​ ត្រូវតែលើកទឹកចិត្ត និងលួងលោម ​មិនអាចតបតវិញដោយចិត្តក្តៅឡើយ​។មនុស្សជាច្រើនបាន បង្ហាញក្តីសង្ឃឹមថា​​​ នឹងមានគ្រូពេទ្យ កិលានុបដ្ឋាយិកា ល្អបែបនេះ​កាន់តែច្រើននៅក្នុងសង្គម​៕

...

ដោយ៖ មែវ សាធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print