ជនសង្ស័យ បានផ្តាច់ប្រព័ន្ធGPSបំណងលួចរថយន្តត្រូវថៅកែវឃាត់ខ្លួន៣នាក់ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ជាអ្នកបេីកបររថយន្តបានធ្វេីសកម្មភាពផ្តាច់ប្រព័ន្ធGPSបំណងលួចរថយន្តម៉ាកHyundai Mightyមួយគ្រឿងរបស់ថៅកែខ្លួនតែត្រូវបានថៅកែដឹងទាន់ចាប់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង០៥និង០០នាទី ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលឃាត់ខ្លួនទី១.ឈ្មោះវិន វី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្ត។
ទី២.ឈ្មោះរស់ សារុំ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ត។
ទី៣.ឈ្មោះណូ មុន្នី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរព្ររថយន្ត។
ជនសង្ស័យទាំង០៣នាក់ មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះខា ស្រីអូន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរអាជីការ មានទីលំនៅផ្ទះលេខ៨ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសម្តីជនរងគ្រោះត្រូវជាថៅកែរបស់ជនសង្ស័យទាំងបីនាក់បានឲ្យដឹងថានៅថ្ងៃកេីតហេតុ គាត់បានសំរាកនៅផ្ទះលេខ៨ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែមេការ ឈ្មោះ បិត តុលា ភេទប្រស បានទូរស័ព្ទប្រាប់ថា ជនសង្ស័យទាំងបីនាក់ ដឹងកន្លែងផ្កាច់ប្រព័ន្ធជីភីអេសរថយន្តដែលបានដាក់លើករថយន្តម៉ាកHyundai Mighty ពាក់ស្លាកលេខ ភ្នំពេញ 3D-8253 ហេីយ បានយកសោរទៅបាត់។
ក្រោយពីទទួលទូរស័ព្ទចប់ជនរងគ្រោះក៏បានហៅមេការឈ្មោះបិត តុលាមកកន្លែងដែលបាត់រថយន្តខាងលើ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ប្រគល់ជូនសមត្ថកិច្ច
នគរបាល ដើម្បីធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ និងដាក់ពាក្យបណ្ដឹងលើជនសង្ស័យទាំងបីនាក់ ដើម្បីអោយសមត្ថកិច្ចនគរបាលចាត់ការតាមផ្លូវច្បាប់៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print